ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដឹកនាំគណៈប្រតិភូខភម ចូលរួមកិច្ចប្រជុំគណ:កម្មការកិច្ចសហប្រតិបត្តិការយោធារួមកម្ពុជា-ហ្វីលីពីន លើកទី៤ (4th JDCC) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន (JDCC) លើកទី៤ កម្រិតរដ្ឋលេខាធិការ និងអនុរដ្ឋមន្ត្រី កម្ពុជា-ហ្វីលីពីន ដោយធ្វើជាសហប្រធានជាមួយ ឯកឧត្ដម Irineo C. Espino អនុរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន។

      នៅក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន (JDCC) លើកទី៤ ​នេះ​បានលើកឡើងអំពី លទ្ធផល នៃកិច្ចប្រជុំ JDCC លើកទី៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ទទួលលទ្ធផលប្រកបដោយជាផ្លែផ្កា លើគោលនយោបាយការពារជាតិ នៃប្រទេសទាំងពីរ និងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ការពិភាក្សាស្តីពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងភូមិសាស្ត្រយុទ្ធសាស្រ្តកាន់តែខ្លាំងឡើង រវាងប្រទេសមហាអំណាច ក៏ដូចជា ក្តីបារម្ភពីបញ្ហាសន្តិសុខមិនប្រពៃណីនានា ដែលប្រទេសហ្វីលីពីន និងកម្ពុជាកំពុងប្រឈម។ ការបន្តកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់ ការផ្លាស់ប្តូរព័ត៌មាន ការកសាងសមត្ថភាពអប់រំ និងបណ្តុះបណ្តាល ព្រមទាំងសកម្មភាពផ្សេងៗទៀត។ ជាមួយគ្នានេះ ការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ហ្វីលីពីន ជាមួយនាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ការចែករំលែកនូវយុទ្ធសាស្ត្រការពារជាតិ នៃប្រទេសទាំងពីរ និងគោលជំហរក្នុងស្ថានភាពភូមិសាស្រ្តនយោបាយ សន្តិសុខនាពេលបច្ចុប្បន្ន ជាពិសេសលើសន្តិសុខលំហសមុទ្រ ការប្រឆាំងភេរវកម្ម ជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ(HADR) សុខាភិបាលយោធា ការថែរក្សាសន្តិភាព សន្តិភាពស្រ្តី និងសន្តិសុខ(WPS) ព្រមទាំងសន្តិសុខបច្ចេកវិទ្យា សកម្មភាពដោះមីនមនុស្សធម៌ ការអប់រំផ្នែកយោធាជាដើម។ បញ្ហាប្រឈមផ្នែកសន្តិសុខបច្ចេកវិទ្យា លើប្រព័ន្ធអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត (A.I) ធ្វើឱ្យប៉ះពាល់ដល់ការទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ សេវារដ្ឋាភិបាលសំខាន់ៗ និងប្រព័ន្ធការពារយោធា C2។ ភាគីទាំងពីរ ប្តេជ្ញាធ្វើការរួមគ្នា ក្នុងការរៀបចំជាទ្វេភាគី ឬពហុភាគី ជាពិសេសក្រោមយន្តការដឹកនាំអាស៊ាន រួមមាន៖ បណ្តាញបច្ចេកវិទ្យាយោធាអាស៊ាន Asean Cyber Defence Network(ACDN), ADMM Cybersecurity and Information Center of Excellence (ACICE) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM-Plus) Experts’ Working Group (EWG) ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីសម្រេចបាននូវប្រតិបត្តិការដ៏មានសុវត្ថិភាព ពង្រឹងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងអភិវឌ្ឍស្តង់ដារសម្រាប់គណនេយ្យភាពក្នុងដែនអ៊ីនធឺណិត។

      ក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន (JDCC) លើកទី៤ ក៏បានរៀបចំគម្រោង ដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន តាមពេលវេលាសមស្របណាមួយ ហើយភាគីហ្វីលីពីន ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២៥ខាងមុខនេះ។ ទទឹមនេះ បន្តឱ្យមានការរៀបចំកិច្ចប្រជុំក្រុមការងារ នៃកងទ័ពជើងគោកហ្វីលីពីន-កងទ័ពជើងគោកកម្ពុជា (PA-RCA) ដើម្បីស្វែងយល់ពីវិស័យកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ក៏ដូចជាការហ្វឹកហ្វឺនជាមួយកងពលតូចលេខ៧០ កងទ័ពជើងគោកកម្ពុជា ហើយប្តេជ្ញារៀបចំឱ្យបានរួចរាល់នូវលក្ខខណ្ឌយោង (TORs) សម្រាប់ការបង្កើតក្រុមការងាររវាងកងទ័ពអាកាស និងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រភេទទ័ព និងប្រភេទទ័ព។ ឆ្លៀតក្នុងឱកាសនោះផងដែរ សហប្រធានហ្វីលីពីន បានលើកទឹកចិត្តឱ្យកម្ពុជាបញ្ជូនសិក្ខាកាមយោធា ទៅចូលរួមវគ្គសិក្សាដែលបានផ្តល់ជូនដោយកងទ័ពហ្វីលីពីន (AFP) រួមមាន៖ វគ្គបញ្ជាការសេនាធិការ និងបណ្ឌិត្យសភាយោធាហ្វីលីពីន។ ជាទីបញ្ចាប់សហប្រធាន ក៏បានលើកឡើងអំពីការបង្កើតការិយាល័យអនុព័ន្ធយោធាកម្ពុជា ប្រចាំនៅទីក្រុងម៉ានីល (Manila) ដើម្បីបន្តរពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពទាំង២បន្ថែមទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ