ក្រុមការងារការិយាល័យស៊ើបអង្កេត និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរ នៃក្រសួងថាមពលសហរដ្ឋអាមេរិក ហៅកាត់ថា(NSDD) បានបញ្ចប់បេសកកម្មរបស់ខ្លួន បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជា អស់រយៈពេលមួយសប្តាហ៍កន្លងមក

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ក្រុមការងារការិយាល័យស៊ើបអង្កេត និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរ នៃក្រសួងថាមពលសហរដ្ឋអាមេរិក (Nuclear Smuggling Detection and Deterrence Program) ហៅកាត់ថាNSDD បានបញ្ចប់បេសកកម្មរបស់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជា អស់រយៈពេលមួយសប្តាហ៍កន្លងមក ជាមួយនឹងការប្តេជាបន្តកិច្ចសហប្រតិបត្តិការ អោយកាន់តែរឹងមាំនាពេលអនាគត។

      លោក BENJAMIN LEE ប្រធានគម្រោងNSDD បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា និងក្រុមការងារអាជ្ញាធរជាតិអាវុធគីមី ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងសប្តាហ៍កន្លងមកនេះ។ លោកបានបញ្ជាក់ថា៖ យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទបង្ហាញដ៏ស៊ីជម្រៅ និងសកម្មភាពដែលបានបង្ហាញតាមរយ:ការសន្ទនា និងការពិភាក្សាដោយស្មោះត្រង់ ជួនកាលប៉ះលើប្រធានបទរសើបផងដែរ ធ្វើឱ្យការយល់ដឹងរបស់យើងកាន់តែស៊ីជម្រៅ អំពីគ្នាទៅវិញទៅមក និងបានផ្តល់ជាផែនទីបង្ហាញផ្លូវ អំពីរបៀបដែលយើងអាចឆ្ពោះទៅមុខក្នុងភាពជាដៃគូនេះ។ លោក Benjamin Lee បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ ចំពោះបេសកកម្មនៃការរក្សាប្រទេសកម្ពុជាឱ្យមានសុវត្ថិភាពពីការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរ។ ទោះបីជាធនធានមានកម្រិតក៏ដោយ វាគឺជាភស្តុតាងដែលថា អាផ្ញាធរជាតិអាវុធគីមី មានការប្តេជ្ញាចិត្តពេញលេញក្នុងការអនុវត្តអាណត្តិស្របច្បាប់របស់ខ្លួន។ វិធីសាស្រ្តរបស់អស់លោក មិនមែនជាការលាលែងពីតំណែងនៅពេលប្រឈមមុខនឹងបញ្ហានោះទេ ប៉ុន្តែជាវិធីមួយ នៃភាពធន់ និងការតាំងចិត្តជំនះឧបសគ្គជាមួយនឹងវិជ្ជាជីវៈ និងស្មារតី នៃកាតព្វកិច្ច។ លោកប្រធានគម្រោងបានប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ និងមានតម្លាភាព កសាងឡើងលើភាពស្មោះត្រង់ និងការទំនាក់ទំនងបើកចំហ ហើយធ្វើការឆ្ពោះទៅរកគោលដៅរួម នៃការប្រឆាំងការរត់ពន្ធនុយក្លេអ៊ែរ និងការរក្សាពិភពលោកឱ្យមានសុវត្ថិភាពពីអំពើភេរវកម្មនុយក្លេអ៊ែរ។

      តាងនាមឲ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូ នៃការិយាល័យស៊ើបអង្កេត និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរNSDD ចំពោះការបំពេញបេសកម្មដ៏សំខាន់​មកកាន់កម្ពុជា។ ឯកឧត្តម បានគូបញ្ជាក់ថា៖ យើងបានផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍សំខាន់ៗ និងបានពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញអំពីបទពិសោធន៍ជាក់ស្តែងរបស់NSDDផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា៖ ធនធានមនុស្ស និងសម្ភារបរិក្ខាររបស់អាជ្ញាធរជាតិអាវុធគីមី គឺមានកំណត់នៅក្នុងវិស័យដ៏ស្មុគស្មាញនេះ។ ប៉ុន្ទែថ្វីបើធនធានរបស់យើងនៅមានកម្រិតក្តី យើងនៅតែប្តេជ្ញាសហការជាមួយទីភ្នាក់ងារជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីតាមដាន និងទប់ស្កាត់ការជួញដូរខុសច្បាប់នូវសារធាតុនុយក្លេអ៊ែរ និងវិទ្យុសកម្ម ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា នេះមិនមែនជាការគំរាមកំហែងថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការគំរាមកំហែងកម្រិតពិភពលោកដ៏គួរឲ្យបារម្ភ។ ដូច្នេះយើងត្រូវការជាចាំបាច់នូវកិច្ចគាំទ្ររយៈពេលយូរ និងប្រកបដោយនិរន្តរភាពពីNSDD។ ក្រៅពីកិច្ចការបច្ចេកទេស ទំនាក់ទំនងភាពជាដៃគូ និងមិត្តភាពក៏មានសារៈសំខាន់ខ្លាំងផងដែរ។ យើងគប្បីត្រូវរក្សាទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធ រវាងNSDD និងអាជ្ញាធរជាតិអាវុធគីមីឲ្យខាងតែបាន ដែលទាំងនេះហើយជាកូនសោឆ្ពោះទៅរកភាពជោកជ័យ ក្នុងគម្រាងនេះ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ