តបតាមការអញ្ជើញរបស់ ឯកឧត្តម Melvyn Ong Su Kiat រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិសិង្ហបុរី និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារត្ន័ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល បចេ្ចកវិទ្យាការពារជាតិសឹង្ហបុរី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
សូមជម្រាបជូនថា៖ កិច្ចប្រជុំកំពូល បចេ្ចកវិទ្យាការពារជាតិសិង្ហបុរី ឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមមូលបទ “បចេ្ចកវិទ្យាការពារជាតិAI” នឹងផ្តោតលើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈ ស្តីពីការបចេ្ចកវិទ្យាការពារជាតិ និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីស្វែងយល់អំពីបចេ្ចកវិទ្យាការពារជាតិផ្នែក Digital and Emerging Technologies (AI) ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ព្រមទាំងគិតគូរលើការពង្រឹង និងការធ្វើឱ្យកាន់តែមានប្រសិទ្ធភាព នូវក្នុងការប្រើប្រាស់បចេ្ចកវិទ្យាការពារជាតិAI ដែលមានប្រទេសប្រមាណជាង ៣០ ចូលរួម។
កិច្ចប្រជុំក្នុងឱកាសនោះ បានប្រព្រឹត្តទៅដោយមានការស្វាគមន៍ជាផ្លូវការក្រោមអធិតីភាព រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី, ការចូលរួមពិធីបើកជាផ្លូវការក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នៃប្រទេសសឹង្ហបុរី និងបានស្តាប់នូវបទបង្ហាញ អំពីការ អភិវឌ្ឍន៍ ការរីកចម្រើននូវបច្ចេកវិទ្យាថ្មីៗ ជាពិសេសការវិវត្តន៍នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងរិះរកវិធីដើម្បីធានា បាននូវសន្តិសុខនិងសុវត្ថិភាពខ្ពស់។ គោលបំណងនៃវេទិការនេះ គឺចង់ធ្វើការសហការរវាងប្រទេសនិងវិស័យផ្សេងៗ ដើម្បី ក្លាយជាប្រទេសដែលមានបច្ចេកវិទ្យា ក្នុងការការពារសន្តិភាព និងសុវត្ថិភាពសកល។ ជាមួយគ្នានោះការចូលរួមកម្មវិធីនេះ បានធ្វើឱ្យយើងយល់ដឹងអំពីការវិវត្តន៍នៃបច្ចេកវិទ្យាយោធាថ្មីៗបន្ថែមទៀត ព្រមទាំងធ្វើឱ្យយើងបានស្គាល់ពីបណ្តាកងទ័ព និងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាយោធានានាដែលចូលរួមក្នុងកម្មវិធីនេះផងដែរ ៕



























