ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសន្ទនាជាមួយ ឯកឧត្តម ង្វៀន មីញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។

     ឯកឧត្តម ង្វៀន មីញវូ មានប្រសាសន៍ថា៖ ឯកឧត្តមបានមកកម្ពុជារយៈពេល ២ខែមកហើយ  ហើយបានជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំកម្ពុជាជាច្រើន និងបានចុះទៅតាមបណ្ដាខេត្តនានា, ឯកឧត្តម មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ពិសេសការរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តម បានចាត់ទុកថា លទ្ធផលទទួលបាននេះ គឺកើតឡើងដោយសារ មានការដឹកនាំល្អ និងឆ្លាតវៃរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

      ក្នុងកិច្ចសន្ទនាភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនគ្នាទៅវិញទៅមកផងដែរ អំពីលទ្ធផល នៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានប្រព្រឹត្តទៅនាពេលកន្លងទៅថ្មីៗនេះ ដែលបានជំរុញឲ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ពង្រឹងពង្រីកជំនឿទុកចិត្តចំពោះគ្នា ពង្រឹងទំនាក់ទំនង រវាងសហគមន៍ប្រទេសទាំងពីរ ឲ្យកាន់តែស្អិតល្មួតថែមទៀត ហើយជាពិសេស គឺការឯកភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីររហូតដល់ឆ្នាំ ២០៣០ តាមរយៈការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវល្បឿនលឿន រវាងតំបន់ និងតំបន់ ប្រទេស និងប្រទេស ក្នុងនោះ វៀតណាមមានគម្រោងសង់ផ្លូវល្បឿនលឿន ពីហូជីមិញ មកម៉ុកបៃ ហើយកម្ពុជាមានគម្រោង សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងពីបាវិតទៅខេត្តកំពង់ធំ។

      ឯកឧត្តម ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការរួមចំណែករបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងវិស័យការពារជាតិ ដែលភាគីប្រទេសទាំងពីរ មានពិធីសារទំនាក់ទំនងក្នុងវិស័យការពារជាតិ  ហើយឯកឧត្តមសង្ឃឹមថា៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម នឹងមានកិច្ចសហការគ្នាបានល្អ ក្នុងដំណើរអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងស្មារតីពិធីសារ សហប្រតិបត្តិការឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណផងដែរ ចំពោះក្រសួងការពារជាតិកម្ពុជា ដែលបានគាំទ្រដល់ដំណើរការការស្វែងរកអដ្ឋិធាតុ របស់កងកម្លាំងស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅកម្ពុជា ឲ្យបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ