ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ជួបអគ្គស្នងការរង នគបាលភូមិន្ទថៃ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គស្នងការរង នគបាលភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។

      ជំនួសមុខឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ឯកឧត្តម ភួង ស៊ីផាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង នគបាលភូមិន្ទថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម ភួង ស៊ីផាន បានពាំនាំ ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ជូនប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលឱកាសនេះ និងបានចាត់ទុកដំណើរបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ បាននាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែរជាប្រទេសជិតខាងគ្នា។ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ បញ្ជាក់ថា៖ កម្ពុជា-ថៃ​ ជាប្រទេសជិតខាង ដែលមានការទំនាក់ទំនងល្អជាមួយគ្នា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក្ខដាក់ខ្លាំងណាស់ ចំពោះទំនាក់ទំនងប្រទេសយើងទាំងពីរកម្ពុជា-ថៃ ដែលមានវប្បធម៌ ប្រពៃណី ប្រហាក់ប្រហែលគ្នា។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងសម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាព្រំដែន នៃប្រទេសទាំងពីរ ដោយបានបង្កើតគណៈកម្មាការ ដើម្បីដោះស្រាយបញ្ហាព្រំដែន ធ្វើយ៉ាងណាដើម្បីរក្សាតំបន់ព្រំដែនជាតំបន់សន្ដិភាព និងការអភិវឌ្ឍដល់ប្រទេសទាំងពីរ។ ទាក់ទងទៅនឹងការឆបោកតាមល្បែងប្រព័ន្ធអនឡាញ ឯកឧត្តម ភួង ស៊ីផាន បានសង្កត់ធ្ងន់ថា៖ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ហើយក្នុងនោះ កម្លាំងចម្រុះរបស់ក្រសួងការពារជាតិក៏បានចូលរួមទប់ស្កាត់ផងដែរ។

      មានមតិឆ្លើយតបវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គស្នងការរង នគបាលភូមិន្ទថៃ បានថ្លែងអំណរគុណដល់ ក្រសួងការពារជាតិកម្ពុជា ដែរកន្លងមកតែងតែចូលរួមកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងបានថ្លែងអំណរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការបានល្អជាមួយប្រទេសថៃ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ