ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន កងការពារព្រំដែន ៥០៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ដឹកនាំគណ:ប្រតិភូចុះសួសុខទុក្ខកងកម្លាំងទិសទី១ យោធភូមិភាគទី៥ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាការ កងការពារព្រំដែន៥០៣។

      ក្នុងនាមនាយទាហាន នាយទហានរង និងពលទាហាន កងការពារព្រំដែន៥០៣ កងពលតូចថ្មើរជើងលេខ៥១ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ បានសម្តែងការស្វាគមន៍ និងបានបញ្ជាក់អោយដឹងថា៖ ក្រៅពីបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដី និងចូលរួមសហការ បំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ កងការពារព្រំដែន៥០៣ បានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស ការទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់ បទល្មើសព្រៃឈើ នេសាទ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងជាយកថាហេតុ។ ក្នុងសេចក្តីរាយការណ៍របស់ មេបញ្ជាការកងការពារព្រំដែន៥០៣ បានបញ្ជាក់អោយដឹងថា៖ កងការពារព្រំដែន៥០៣ បានធ្វើកិច្ចសហប្រតិបត្តិការបានល្អជាមួយប្រទេសជិតខាង រាល់បញ្ហាផ្សេងៗដែលកើតមានឡើង ត្រូវបានដោះស្រាយតាមយន្តការគ្រប់កំរិត។ កងការពារព្រំដែន៥០៣ បានខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ធានាបាននូវការគ្រប់គ្រងដឹកនាំបញ្ជា និងផ្គត់ផ្គត់ជីវភាពរស់នៅដល់កងទ័ពបានសមរម្យ។

     ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និង ពល ទាហាន កងការពារព្រំដែន៥០៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែនសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពាំនាំនូវការនឹករលឹកពី សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយទាហាន ពលទាហាន កងការពារព្រំដែន៥០៣ ទាំងអស់ក្នុងមនោសញ្ចេតនានឹករលឹក និងការគោរពស្រឡាញ់រាប់អាន។ ឯកឧត្តម បានសម្តែងការអបអរសាទរ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចរបស់ នាយទាហាន នាយទហានរង និងពលទាហាន កងការពារព្រំដែន៥០៣ និងកងកម្លាំងទិសទី១ យោធភូមិភាគទី៥ ទាំងអស់ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ 

     ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញដល់ នាយទាហាន នាយទហានរង និង ពលទាហាន កងការពារព្រំដែន៥០៣ និងកងកម្លាំងទិសទី១ យោធភូមិភាគទី៥ទាំងអស់ ត្រូវបន្តការហ្វឹកហ្វឺន ពង្រឹងកាយសម្បទាអោយបានរឹងមាំ ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។ ត្រូវខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព អោយបានកាន់តែល្អប្រសើរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ គោលបំណងរបស់ប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ខភម មកកាន់កងការពារព្រំដែន៥០៣ នាពេលនេះ ក្នុងគោលបំណងសាកសួរសុខទុក្ខកងទ័ព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធា ដែលជាសមិទ្ធផលនយោបាយឈ្នះ ឈ្នះ បបានបន្សល់ទុក្ខកាលពីសម័យសង្គ្រាម។

      ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ទៀ សីហា បានជូនពរឆ្នាំថ្មីជូនដល់នាយទាហាន និងពលទាហាន កងការពារព្រំដែន៥០៣ ទាំងអស់ សូមអោយទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា នាយទាហាន នាយទហានរង និងពលទាហាន កងការពារព្រំដែន៥០៣ និង កងកម្លាំងទិសទី១ យោធភូមិភាគទី៥ ទាំងអស់ អោយទទួលបានសេចក្តីសុខ សេចក្តីចម្រើន សូមមានកម្លាំងខ្លាំងក្លាបញ្ញាវៀងវៃ និងសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូន។ ឯកឧត្តម ទៀ សីហា ក៏បានប្រគល់ថវិកាជូនដល់បណ្តាអង្គភាពកងកម្លាំងឈរជើងទិសទី១ និងកងការពារព្រំដែន៥០៣ អាវុធហត្ថ និងកម្លាំងនគរបាលជាតិ សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ