ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន កងការពារព្រំដែន ៥០៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានទស្សនាការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិនរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តដឹកនាំគណ: ប្រតិភូក្រសួងការពារជាតិ អញ្ជើញចុះសួសុខទុក្ខ នាយទាហាន ពលទាហាន កងការពារព្រំដែនលេខ ៥០៤ យោធភូមិភាគទី៥។

      លោកមេបញ្ជាការកងការពារព្រំដែនលេខ ៥០៤ បានសម្តែងការស្វាគមន៍ និងបានបញ្ជាក់អោយដឹងថា៖ កងការពារព្រំដែនលេខ ៥០៤ យោធភូមិភាគទី៥ មានតួនាទីភារកិច្ច៖ ទី១.ការពារបូរណភាពដែនដី, ទី២.អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការក ទ័ពជើងគោក និងយោធភូមិភាគទី៥ដាក់ចុះ, ទី៣.ធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង, ទី៤.ហ្វឹកហ្វឺនកម្លាំង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ និងទី៥.ត្រៀមកម្លាំងដោះស្រាយ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះធម្មជាតិផ្សេងៗកើតឡើងជាយកថាហេតុ។

      ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងកម្លាំងជួរមុខនៅទិសទី២ យោធភូមិភាគទី៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពាំនាំនូវការនឹករលឹកពី សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយទាហាន ពលទាហានកងការពារព្រំដែនលេខ ៥០៤ ទាំងអស់ក្នុងមនោសញ្ចេតនានឹករលឹក និងការគោរពស្រឡាញ់រាប់អាន។ ឯកឧត្តម បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលកងកាលពីព្រំដែនលេខ ៥០៤ សម្រេចបានក្នុងការកសាងអង្គភាព ការរៀបចំផ្ទះបាយ ការបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ឲ្យបានល្អប្រសើរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឲ្យនាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែន ៥០៤ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនរៀនសូត្រ គ្រប់មុខជំនាញ និងបន្តធ្វើកិច្ចការល្អជាមួយប្រទេសជិតខាង។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូន នាយទាហាន ពលទាហានទាំងអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមទប់ស្កាត់គ្រឿងញៀន។

      ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម ទៀ សីហា បានជូនពរឆ្នាំថ្មីជូនដល់នាយទាហាន និងពលទាហាន ព្រមទាំងកម្លាំងជួរមុខទិសទី២ទាំងអស់ សូមទទួលបានជោគជ័យ សិរីសួរស្ដី ជ័យមង្គលក្នុងឆ្នាំថ្មី សូមមានកម្លាំងខ្លាំងក្លាបញ្ញាវៀងវៃ និងសម្រេចបានគ្រប់ភារកិច្ច។ ឯកឧត្តម ទៀ សីហា ក៏បានប្រគល់ថវិកាជូនដល់អង្គភាពឈរជើងនៅទិសទី២ សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ