ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ នៅមូលដ្ឋានទ័ពអាកាស ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       រសៀលថ្ងៃទី០៤ ខែមិនាឆ្នាំ ២០២៥ បន្ទាប់ពីបាន ចុះសួសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ រួចមក  ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលកងទ័ពជើងអាកាស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមូលដ្ឋានទ័ពអាកាស ខេត្តបាត់ដំបងបន្តទៀត និងត្រួតពិនិត្យតំបន់ព្រលានយន្ដហោះខេត្តបាត់ដំបងផងដែរ។

       ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តិព្រឹព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង សម្តេចពិជ៏យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ជូនចំពោះ នាយទាហាន ពលទាហាន មូលដ្ឋានទ័ពអាកាសបាត់ដំបង ក្នុងឪកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ និងជូនពរឲ្យទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់មានសុខភាពល្អ សម្រេចការងារគ្រប់ភារកិច្ចល្អប្រសើរជូនជាតិមាតុភូមិ។

       ឯកឧត្តម បញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី  នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវយុទសាស្ត្រ បញ្ចាកោណដំណាក់កាលទី១ ដើម្បីបន្តកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្ដម ទៀ សីហា បានជំរុញអោយ នាយទាហាន ពលទាហាន កងទ័ពជើងអាកាស មូលដ្ឋានបាត់ដំបង ត្រូវខិតខំបំពេញការងារ ចូលរួមថែរក្សាអោយបានល្អនូវរាល់សម្ភារៈ គ្រឿងបំពាក់ យន្តហោះ  ក្នុងបរិវេណក្នុងព្រលានយន្ដហោះខេត្តបាត់ដំបង អោយបានគង់វង្ស។ បន្ទាប់មកឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្ដី បានប្រគល់ថវិកា ដល់មូលដ្ឋានទ័ពអាកាសបាត់ដំបង សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ