ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះសួរសុខទុក្ខកងទ័ព នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍(ភ្នំធិបតី) យោធភូមិភាគទី៥  ខេត្តបាត់ដំបង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ខ.ភ.ម ចុះសួសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលខាងមុខ។

       មានប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេច​ពិជ័យ​សេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានជូនពរឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ក្នុងឆ្នាំថ្មីនេះ ទទួលបានសុខភាពល្អ កម្លាំងខ្លាំងក្លា សម្រេចបានគ្រប់ភារកិច្ច ការងារជូនជាតិមាតុភូមិអោយបានប្រសើរ។

       វរសេនីយ៍ត្រី មេបញ្ជាការកងឯកភាព វរសេនាតូចស៊ើបការណ៍ ភូមិភាគទី៥ បានស្វាគមន៍ និងរាយការណ៍ថា៖  ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នាយទាហាន ពលទាហាន វរសេនាតូចស៊ើបការណ៍ បានបេជ្ញាចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះបានខិតខំបំពេញភារកិច្ចការណារបូរភាពទឹកដី ការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ទទឹមនេះ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥ បានខិតខំគោរពតាមបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគ៥ បានដាក់ចុះ ដើម្បីការពារសន្ដិភាព ការពារសន្តិសុខជូនប្រជាពរដ្ឋរស់នៅអោយបានល្អប្រសើរ។ បច្ចុប្បន្នអង្គភាព បានខិតខំកសាងកងឯកភាព អោយមានការរីកចម្រើន ខិតខំហ្វឹកហ្វឺន ហើយអង្គភាពយកចិតទុកដាក់លើការគ្រប់គ្រងអាវុធ សម្ភារៈគ្រប់ប្រភេទ អោយបានត្រឹមត្រូវ មិនអោយមានការបាត់បង់ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ