ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM Retreat) ឆ្នាំ២០២៥

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     តបតាមការអញ្ជើញរបស់ ឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ការពារជាតិចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

      សូមជម្រាបជូនថា កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៥ នេះ រៀបចំឡើងក្រោមមូលបទ “ការឯកភាពអាស៊ាន ដើម្បីសន្តិសុខ និងវិបុលភាព” នឹងផ្តោតលើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហ ប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាន   ព្រមទាំងគិតគូរលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមយន្តការ(ADMM)និង (ADMM-Plus)។

      ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាស៊ានក៏នឹងអនុម័ត “សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបញ្ញាសិប្បនិម្មិតក្នុងវិស័យការពារជាតិ”(Joint Statement by the ASEAN Defence Ministers on Cooperation in the Field of Artificial Intelligence in the Defence Sector)។

     ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិដែលជាផលប្រយោជន៍រួម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ