លោកជំទាវ នាយឧត្ដមសេនីយ៍ ដាំ ដារីនី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យវឌ្ឍនភាពការងារ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ នាយឧត្ដមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្ដាប់របាយការណ៍អំពី សកម្មភាពការងារ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលសម្រេចបាននារយៈពេលកន្លងមកនេះ ដែលស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     ក្នុងរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ បានជម្រាបជូន លោកជំទាវ រដ្ឋលេខាធិការ ពីការវិវត្តនៅគ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ ចាប់តាំងមណ្ឌលសិក្សាពេទ្យយោធាមជ្ឈិម រហូតថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៤ ជាវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងការពារជាតិ។ និស្សិតដែលបានសិក្សានៅវិទ្យាស្ថាន តម្រូវឲ្យមានការប្រឡងជាប់ថ្នាក់ជាតិ និងប្រឡងចេញថ្នាក់ជាតិក្រោយបញ្ចប់ការសិក្សា សព្វថ្ងៃវិទ្យាស្ថានមាន ៤មហាវិទ្យាល័យ ដែលកំពុងតែបណ្ដុះបណ្ដាលនិស្សិត បច្ចុប្បន្នមានចំនួន៨វគ្គ ដែលមាននិស្សិតសរុប៧៨១នាក់ ស្រី២៨៥នាក់។  នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ ក៏មានមន្ទីរពេទ្យមួយ បានចូលរួមយ៉ាងសកម្មក្នុងការព្យាបាលជំងឺជូនដល់បុគ្គលិក និស្សិតក្នុងអង្គភាព និងប្រជាជនដែលរស់នៅជុំវិញវិទ្យាស្ថានជាសមាជិករបស់ ប.ស.ស នឹងចូលរួមសកម្មភាពផ្សេងៗរបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល។ នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ ពិនិត្យ និងព្យាបាលរួមបានចំនួន៣.៣៦៤នាក់។

    លោកជំទាវ នាយឧត្ដមសេនីយ៍ ដាំ ដារីនី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលវិទ្យាស្ថានសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងទិសដៅដែលត្រូវអនុវត្តបន្ត ពិសេសតែងមានសកម្មភាពជាប្រចាំ ពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជួសជុលកែលម្អក្នុងវិទ្យាស្ថាន។ ក្នុងនោះ លោកជំទាវ នាយឧត្ដមសេនីយ៍ ដាំ ដារីនី បានគូសរំលេចពីការដឹងគុណតម្លៃ សុខសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានយកជីវិតធ្វើជាដើមទុន។ លោកជំទាវ ដាំ ដារីនី បានជំរុញឲ្យថ្នាក់ដឹកនាំ វិទ្យាស្ថានបន្តពិនិត្យ  និងរៀបចំកម្មវិធីសិក្សាឲ្យស្របទៅតាមស្តង់ដារថ្នាក់ជាតិ លើកកម្ពស់កិច្ចសហការ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រយោជន៍ដល់ការបណ្ដុះបណ្ដាលលើកកម្ពស់ការគោរពវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈ លើកកម្ពស់សាមគ្គីឯកភាពផ្ទៃក្នុង ការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ គណៈគ្រប់គ្រងវិទ្យាស្ថាន និងនិស្សិត ទាំងស៊ីវិល និងយោធាឲ្យបានល្អប្រសើរ។ លោកជំទាវ នាយឧត្ដមសេនីយ៍ ដាំ ដារីនី ក៏បានផ្ដាំផ្ញើក្នុងជួរថ្នាក់ដឹកនាំរួមជាមួយយោធិនគ្រប់ថ្នាក់ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុងដោយសម្របសម្រួលទៅតាមយន្តការគ្រប់គ្រងរបស់វិទ្យាស្ថាន ព្រមទាំងគោរពឲ្យបានម៉ឺងម៉ាត់ នៅរាល់បទបញ្ជាច្បាប់ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ឲ្យបានខ្ជាប់ខ្ជួនបំផុត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ