នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញត្រួតពិនិត្យកងកម្លាំងកងពលតូច ដឹកជញ្ជូនលេខ៩៩ ចុះបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ក្រោយពីបានបញ្ជូនកម្លាំងទ័ព ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយ ក្រសួងការពារជាតិ ភ្ជាប់ជាមួយម៉ាស៊ីនបូមទឹក និងសម្ភារៈ ភស្តុភា ទៅពង្រាយតាមតំបន់រីងស្ងួត ខ្វះទឹក ស្រោចស្រព ស្រូវរដូវប្រាំង នៅក្នុងស្រុកខេត្តស្វាយរៀងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យតំបន់រីងស្ងួត ខ្វះទឹក ស្រោចស្រពស្រូវរប្រាំង ដែលកម្លាំងក័ព ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយ ក្រសួងការពារជាតិ ឈរជើងចុះបូមទឹកសង្រ្គោះស្រូវប្រាំងរបស់ពលរដ្ឋ នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង។

     សូមបញ្ជាក់ថា៖ យុទ្ធនាការបូមទឹក របស់កម្លាំងទ័ពក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយ ក្រសួងការពារជាតិ រយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើការបូមទឹកស្រោចស្រពផ្ទៃដីស្រែប្រាំង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតា ស្ថិតនៅក្នុងឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ