ដំណើរនិវត្តន៍របស់កងរាជអាវុធហត្ថមួកខៀវកម្ពុជាចំនួន៧៣នាក់ ក្រោយបញ្ចប់បេសកកម្មUNរយៈពេល១ឆ្នាំ នៅស៊ូដង់ខាងត្បូង

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធាទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី​ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អញ្ជើញជាអធិបតីភាព សំណេះសំណាល សួរសុខទុក្ខកងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជា ចំនួន៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្នុងរយៈពេល១ឆ្នាំ។ ក្នុងពិធីសំណេះសំណាល និងទទួលកងទ័ពមួកខៀវខាងលើនេះ ឯកឧត្តម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ។

     ឯកឧត្តម សែម រតនា មានប្រសាសន៍ថា៖ កងកម្លាំងរាជអាវុធហត្ថមួកខៀវខាងលើនេះ គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន និងទទួលបានផ្លែផ្កាជាច្រើន និងជោគជ័យគ្រប់ភារកិច្ច ដែលទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង (UNMISS) គឺកម្លាំងយើងបានបំពេញការងារ នៅតំបន់បេសកកម្ម​ គឺត្រួតពិនិត្យសណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល  ការងារនៅព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុង និងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារៈកងប្តូរវេន នៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗ និងធ្វើបានបំពេញលើការងារមនុស្សធម៌ ដូចជាចែកអំណោយសម្ភារៈសិក្សា និងចែកទឹកស្អាតដល់ប្រជាជនស៊ូដង់ខាងត្បូង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ