កិច្ចប្រជុំលើកដំបូងក្រុមការងាររៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មការ និងជាប្រធានក្រុមការងារ បានដឹកនាំលើកដំបូងក្រុមការងារធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ។

      ឯកឧត្តមប្រធានក្រុមការងារ បានសម្តែងការស្វាគមន៍ការចូលរួមប្រជុំថ្ងៃនេះ ក្នុងគោលបំណងចូលរួមសិក្សា គិតគូរ និងលើកគំនិតផ្តួចផ្តើមជូនថ្នាក់ដឹកនាំ ក្នុងការធ្វើវិសោធនកម្មច្បាប់ពីលក្ខន្តិកទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ស្របតាមសភាពការណ៍អភិវឌ្ឍន៍របស់ប្រទេសជាតិ។ ឯកឧត្តមប្រធានក្រុមការងារ គូសបញ្ជាក់ថា៖ ការធ្វើវិសោធនកម្មច្បាប់នេះអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខខិត៧០ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ និងការដឹកនាំផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ការវិសោធនកម្មច្បាប់នេះ នឹងឆ្លើយតបតាមតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់សមត្ថភាពយោធិន ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីធានាការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងសមិទ្ធផលជាតិ រួមចំណែកបន្តការអភិវឌ្ឍន៍របស់ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ