កិច្ចប្រជុំស្ដីពី ការបំពេញបន្ថែម មាត្រា៥ មាត្រា៣៧ នៃអនុក្រឹត្យលេខ១២ អ.ន ក្រ ប.ក ស្ដីពីឯកសណ្ឋាន ផ្លាកសញ្ញានិងទង់ជ័យនៃ កងយោពលខេមរភូមិន្ទ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     គណៈកម្មការកែសម្រួលព្រះរាជក្រឹត្យ អនុក្រឹត្យ ស្ដីពីឯកសណ្ឋានកងយោពលខេមរភូមិន្ទ បានបើកកិច្ចប្រជុំស្ដីពី ការបំពេញបន្ថែម មាត្រា៥ មាត្រា៣៧ នៃអនុក្រឹត្យលេខ១២ អនក្រ.បក ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីឯកសណ្ឋាន ផ្លាកសញ្ញា និងទង់ជ័យ នៃកងយោពលខេមរភូមិន្ទ និងឆ្លងប្រកាសស្ដីពីការរៀបចំស្លាកសញ្ញាសម្គាល់ របស់អង្គភាពមួយចំនួនក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកែសម្រួលព្រះរាជក្រឹត្យ អនុក្រឹត្យស្ដីពី ឯកសណ្ឋានកង​យោ​ពល​ខេមរ​ភូមិន្ទ​។​

     ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានមានប្រសាសន៍ថា៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះគណៈកម្មការកែសម្រួលព្រះរាជក្រឹត្យ អនុក្រឹត្យស្ដីពី ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ និងដំណើរការប្រជុំឆ្លងប្រកាសស្ដីពី ការរៀបចំស្លាកសញ្ញាសម្គាល់នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ, នាយកដ្ឋានភូមិសាស្ត្រ និងនាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ និងប្រកាសស្ដីពីការរៀបចំស្លាកសញ្ញាសម្គាល់ទីចាត់ការចលនូបឋម, ទីចាត់ការការពារគីមីសាស្ត្រ, វិទ្យាស្ថានបញ្ជាការសេនាធិការ និងវិទ្យាស្ថាននាយទាហានចម្រុះ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស ដោយមានការចូលរួមនិងការពារពីសំណាក់អង្គភាពសាមី ហើយនិងការចូលរួមមតិ​កែលម្អ ក្នុងន័យស្ថាបនា ទាំងខ្លឹមសារ និងរូបភាពពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងអង្គភាពពាក់ព័ន្ធ។ ចំពោះស្លាកសញ្ញាអង្គភាពខ្លះ ដែលគណៈកម្មការមិនទាន់សម្រេចឯកភាពទទួលយកបាន គណៈធិបតីបានសម្រេចបញ្ជូនត្រឡប់ទៅអង្គភាពដើមឲ្យរៀបចំកែសម្រួលជាថ្មីឡើងវិញ។

     ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកែសម្រួលព្រះរាជក្រឹត្យ អនុក្រឹត្យស្ដីពី ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ បានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សារឹម នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន រៀបចំ​កែសម្រួលលទ្ធផលសរុប ដើម្បីធ្វើរបាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិនិត្យ ពិចារណាសម្រេច។ គួរបញ្ជាក់ថា៖ ការរៀបចំកែសម្រួលអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យ នៃកងយោធពលខេមរភូមិន្ទ កំពុងត្រូវបានគណៈកម្មការបន្តរៀបចំចងក្រងឡើងវិញ ជាបន្តបន្ទាប់​ផ្អែកតាមការបញ្ជូន​ឯកសារ​ពីអង្គភាពសាមី ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ