នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ដឹកនាំ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ ចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អាកាសឥណ្ឌា លើក១៥ ឆ្នាំ២០២៥

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អាកាសឥណ្ឌាលើក១៥ ឆ្នាំ២០២៥(Areo India 2025) និងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការពារជាតិឆ្នាំ២០២៥  “BRIDGE-Defense Ministers Conclave 2025” នៅទីក្រុង បឹងហ្គាលូរូ (Bengaluru) រដ្ឋកាណាតាកា (Karnataka) ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

      អញ្ជើញជូនដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តម ជាអគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញវត្ថុ និងនាយទាហាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។

      ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អាកាសឥណ្ឌាលើក១៥ ឆ្នាំ២០២៥ និងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការពារជាតិឆ្នាំ២០២៥ នៅប្រទេសឥណ្ឌា នឹងនាំមកនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា និងឥណ្ឌា អោយបានកាន់តែល្អប្រសើរ លើវិស័យការពារជាតិ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ