នាយឧត្តមសេនីយ៍ ម៉ឹង  សំផន ដឹកនាំប្រជុំ និងត្រៀមបញ្ជូនកម្លាំង ចុះជួយបណ្តាតំបន់រាំងស្ងួត ខ្វះទឹក ស្រែប្រាំង នៅតាមស្រុកមួយចំនួន ទូទាំងខេត្តស្វាយរៀង

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មការជួយសង្គ្រោះគ្រោះមហន្តរាយ និងស្ដារឡើងវិញ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំ ដើម្បីត្រៀមបម្រុងការឆ្លើយតប គ្រោះអន្តរាយ និងស្ដារឡើងវិញ និងបានបញ្ជូនកម្លាំងកងទ័ពជាង១០០នាក់ ដែលមានរថយន្តចំនួន៧គ្រឿង ម៉ាស៊ីនបូមទឹកចំនួនជាង៣០គ្រឿង និងសម្ភារៈគ្រឿងភស្តុភារផ្សេងទៀត ត្រូវបានបញ្ជូនទៅពង្រាយតាមបណ្ដាស្រុកមួយចំនួនដែលជាតំបន់រីងស្ងួត ខ្វះទឹកស្រោចស្រពស្រូវរដូវប្រាំង នៅក្នុងខេត្តស្វាយរៀង។ សុំបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីបណ្ដាអង្គភាពជំនាញធានាភ័ស្តុភារ-ហិរញ្ញវត្ថុ អង្គភាពកងអង្គរក្ស បញ្ជាការដ្ឋានទ័ពពិសេស កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួមសង្គ្រោះគ្រោះមហន្តរាយ ជួយដល់ប្រជាពលរដ្ឋនាពេលកន្លងមក។     

     ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះ គ្រោះអន្តរាយផ្សេងៗ ជាក់ស្ដែងពីនេះតំបន់ដែលកំពុងជួបរីងស្ងួត ហួតហែង ខ្វះទឹកសម្រាប់ស្រោចស្រពស្រែប្រាំង ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំង និងឲ្យបានគ្រាប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឲ្យអស់ពីលទ្ធភាព។

     ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដែលប្រើប្រាស់ម៉ាស៊ីនបូមទឹកពីប្រភពទឹកទន្លេ ស្ទឹង ព្រែក និងអាងស្តុកទឹកបន្តបូមទឹកចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវប្រាំង បានជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះខ្វះទឹកស្រោចស្រពដាក់ស្រែ ក្នុងកិច្ចអន្តរាគមន៍នោះដែរ កងទ័ពក៏បានចូលរួមយ៉ាងសស្រាក់សស្រាំបូមទឹកដាក់ស្រែជូនកសិករផងដែរ។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានបន្តថា៖ ក្នុងនាមគណៈកម្មការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ ក៏បានត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀត ដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

     ឆ្លៀតនៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានជំរុញដល់បណ្ដាអង្គភាពមានការពាក់ព័ន្ធនឹងក្រុមការងារសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងកម្លាំងទ័ពដែលកំពុងអនុវត្តការងារបូមទឹកដាក់ស្រែ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងកិច្ចការងាររបស់ខ្លួន ឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ