ឯកឧត្តម ឯកអគ្គរដ្ឋទូត សាធារណរដ្ឋអាស៊ែបហ្សង់ ចូលជួបសម្តែងការគួរសម ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតអោយ ឯកឧត្តម SHOVGI MEHDIZADA ឯកអគ្គរដ្ឋទូត សាធារណរដ្ឋអាស៊ែបហ្សង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវសនដា្ឋននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ។

      ក្នុងជំនួបនោះក្នុងនាម ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានសម្តែងការស្វាគមន៍ ចំពោះ ឯកឧត្តម SHOVGI MEHDIZADA ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋអាស៊ែបៃហ្សង់ តែងតាំងជាឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម  បានសម្តែងការអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋអាស៊ែបៃហ្សង់ ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក។ បន្ថែមពីនេះ ឯកឧត្តម រ៉ាត់ ដារ៉ារ័ត្ន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា និងអាស៊ែបៃហ្សង់ និងការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូយោធាជាន់ខ្ពស់ រវាងប្រទេសទាំងពីរ ដើម្បីបង្កើនភាពជិតស្និទ្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធារួមគ្នា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រ៉ាត់ ដារ៉ារ័ត្ន សូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនអាស៊ែបៃហ្សង់ ជាពិសេស ឯកឧត្តម SHOVGI MEHDIZADA ឯកអគ្គរដ្ឋទូត សាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំនៅកម្ពុជា ដែលជានិច្ចកាល តែងតែមានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ