កិច្ចប្រជុំឆ្លងសេក្ដីព្រាងរបាយណ៍បូកសរុបការងារខែមករា និងទិសដៅអនុវត្តខែកុម្ភះ ឆ្នាំ២០២៥ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានប្រជុំឆ្លងរបាយការណ៍បូកសរុបការងារខែមករា លើកទិសដៅសម្រាប់អនុវត្តបន្ត ខែកុម្ភៈ ឆ្នាំ២០២៥ ឋិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងមានការចូលរួមពី មន្ត្រីយោធាជាន់ខ្ពស់មកពីគ្រប់ស្ថាប័នជំនាញចំណុះឲ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទជាច្រើនរូប។

     ក្នុងរបាយការណ៍បូកសរុបការងារ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវឌ្ឍន៍រីកចម្រើនថ្មីៗក្នុងខែមករាកន្លងមក ដែលកងយោធពលខេមរភូមិន្ទ បានចូលរួមបំពេញភារៈកិច្ច សហការការពារជាមួយស្ថាប័ននានា ក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើរ។ នៅក្នុងខែមករា ឆ្នាំ២០២៥ កងយោធពលខេមរភូមិន្ទបានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ កងយោធពលខេមរភូមិន្ទបានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារ សន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។

     បណ្ដាស្ថាប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទពីរ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភ័ស្តុភា-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស កែច្នៃ ជួសជុល ថែទាំលើកកម្ពស់សុវត្ថិភាព គុណភាពគ្រឿងបំពាក់ ការងារសុខាភិបាលបានលើកកម្ពស់សុខុមាលភាព បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្ដាញទំនាក់ទំនង បញ្ជូនសារ ការងារកសាងបណ្ដាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗក្នុងកងទ័ព បានគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ធ្វើការងារល្អ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសកលលោក។ ជាមួយគ្នានេះ ការងារកសាង និងដំណើរការវិមានឈ្នះឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា បន្តការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទន ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ