នាយឧត្ដមសេនីយ៍ យន្ត មីន អនុញ្ញាតឲ្យប្រធានទីចាត់ការកណ្ដាលផ្នែកកិច្ចសហប្រតិបត្តិការ យោធាអន្តរជាតិ ក្រសួងការពារប្រទេសសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោក វរនាវីទោ Dmitrii LASHIN ប្រធានទីចាត់ការកណ្ដាលផ្នែកកិច្ចសហប្រតិបត្តិការ យោធាអន្តរជាតិ ក្រសួងការពារប្រទេសសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។ នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ កងទ័ពយើងទាំងពីរ សហព័ន្ធរុស្ស៊ី និងកងយោធពលខេមរភូមិន្ទ ធ្លាប់មានប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាតាំងពីយូរមកហើយ ហើយនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

      នាយឧត្ដមសេនីយ៍ បានរំលឹកថា៖ ចាប់តាំងពីសម័យសហភាពសូវៀត បន្តរហូតមកដល់សហព័ន្ធរុស្ស៊ី ប្រទេសរុស្ស៊ីនៅតែបន្តជួយដល់កងទ័ពកម្ពុជាជារៀងរហូតមក ពេលនោះកងទ័ពរុស្ស៊ីតែងតែជួយឧបត្ថម្ភទាំងស្មារតី ការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាសម្ភារៈ ជាពិសេសការបណ្ដុះបណ្ដាលនាយទាហានជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ ដែលកំពុងធ្វើការដឹកនាំតាមបណ្ដាអង្គភាពជំនាញនានា គឺសុទ្ធតែទទួលបានការបណ្ដុះបណ្ដាលពីសហភាពសូវៀត រវាងកងទ័ពទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចគ្នា ក្រោយជំងឺកូវីដ១៩បានថយចុះ ជាពិសេសកិច្ចការទំនាក់ទំនងអន្តរជាតិ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា មកដល់សព្វថ្ងៃ និងសង្ឃឹមដល់អនាគត ដើម្បីបំពេញភារៈកិច្ចឲ្យបានល្អប្រសើរ និងឈានដល់ការអនុវត្តជាក់ស្ដែង។ នាយឧត្ដមសេនីយ៍ ក៏ជឿជាក់ថា៖ ក្រោយកិច្ចសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់​ ការងារទទួលបាននូវលទ្ធផលល្អ និងមានភាពរលូន ហើយនឹងមានវគ្គបណ្តុះបណ្តាលសម្រាប់វគ្គសិក្សាជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗនេះ។

     នាយឧត្ដមសេនីយ៍ ក៏ជឿជាក់ថា៖ ក្រោយកិច្ចសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់​ ការងារទទួលបាននូវលទ្ធផលល្អ និងមានភាពរលូន ហើយនឹងមានវគ្គបណ្តុះបណ្តាលសម្រាប់វគ្គសិក្សាជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយក្រោយនេះ ក្នុងជំនួបនាឱកាសនោះ លោក វរនាវីទោ Dmitrii LASHIN ក៏បានថ្លែងអំណរគុណដល់កម្ពុជា ក៏ដូចជាពង្រីកនូវកិច្ចសហការល្អ ឲ្យប្រទេសទាំងពីរកាន់តែប្រសើរហើយ លោកសង្ឃឹមថាគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងវេទិកាបច្ចេកទេសដល់កងទ័ពដែលបានធ្វើនៅក្នុងឆ្នាំ២០២៥នៅក្នុងប្រទេសរុស្ស៊ី តាមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជានិងរុស្ស៊ី នឹងបន្តពង្រឹងពង្រីកហើយជួយជ្រុំជ្រែងដល់អនុព័ន្ធយោធាអាណត្តិថ្មីដើម្បីបំពេញភារៈកិច្ចឲ្យបានល្អប្រសើរថែមទៀត។

     ក្នុងជំនួបនាឱកាសនោះ លោកវរនាវីទោ Dmitrii LASHIN ក៏បានថ្លែងអំណរគុណដល់កម្ពុជា ក៏ដូចជាពង្រីកនូវកិច្ចសហការល្អ ឲ្យប្រទេសទាំងពីរកាន់តែប្រសើរហើយ លោកសង្ឃឹមថាគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងវេទិកាបច្ចេកទេសដល់កងទ័ព ដែលបានធ្វើនៅក្នុងឆ្នាំ២០២៥នៅក្នុងប្រទេសរុស្ស៊ី តាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជានិងរុស្ស៊ី នឹងបន្តពង្រឹងពង្រីកហើយជួយជ្រុំជ្រែងដល់អនុព័ន្ធយោធាអាណត្តិថ្មី ដើម្បីបំពេញភារៈកិច្ចឲ្យបានល្អប្រសើរថែមទៀត។

     នាយឧត្ដមសេនីយ៍ យន្ត មីន សង្ឃឹមជឿជាក់ទៅថ្ងៃអនាគតថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែមលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការរួមគ្នា រវាងកម្ពុជា និងរុស្ស៊ី ក្នុងយុគ្គសម័យថ្មីផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ