វរសេនីយ៍ឯកពិសេស SHENG DAZHI នាយការិយាល័យអនុព័ន្ធយោធាចិនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯកពិសេស SHENG DAZHI នាយការិយាល័យអនុព័ន្ធយោធាថ្មី នៃកងទ័ពរំដោះប្រជាជនចិនប្រចាំកម្ពុជា បានទទួលការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់ក្នុងក្រុមការងារមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ផងដែរ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានសម្ដែងក្តីរីករាយសាទរ ចំពោះវត្តមាន នៃការមកដល់យ៉ាងឆាប់រហ័ស របស់នាយការិយាល័យអនុព័ន្ធយោធាចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា  ដែលវត្តមាននេះ សបញ្ជាក់ពីភាពប្រាកដប្រជា និងភាពរលូន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានរំលឹកឡើងវិញពីទំនាក់ទំនងល្អចំនួន៤ជំនាន់មកហើយ របស់នាយការិយាល័យអនុព័ន្ធយោធាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយនិងកងយោធពលខេមរភូមិន្ទ ជាពិសេសជាមួយអគ្គនាយកដ្ឋានសម្ភាៈបច្ចេកទេស ដែលមានឯកឧត្តមផ្ទាល់ ជាអតីតថ្នាក់ដឹកនាំ។ ឯកឧត្តមបានបញ្ជាក់ថា៖ យើងនឹងបន្តចាប់ដៃគ្នា ចេញដំណើរពីការងារចាស់ ពង្រីកការងារថ្មី ហើយសម្រេចស្នាដៃជាមួយគ្នាបន្ថែមទៀត  ក្នុងគ្រប់សហប្រតិបត្តិការណ៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ សង្ឃឹមថា នាយការិយាល័យអនុព័ន្ធយោធាចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានរួមដំណើរជាមួយឯកឧត្តម ចុះពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាម ដែលកំពុងបញ្ចប់ការសាងសង់ ដើម្បីឈានទៅសម្ពោធជាផ្លូវការ នៅដើមខែមេសា ខាងមុខនេះ។

     លោកវរៈសេនីយ៍ឯកពិសេស SHENG DAZHI នាយការិយាល័យអនុព័ន្ធយោធាថ្មី នៃកងទ័ពរំដោះប្រជាជនចិន ប្រចាំកម្ពុជាបានបញ្ជាក់ថា៖ នេះជាលើកទីមួយហើយ ដែលលោកបានមកដល់កម្ពុជា ហើយលោកមានអារម្មណ៍កក់ក្តៅ ប្រៀបដូចកម្ពុជាជាផ្ទះរបស់ខ្លួនឯង។ ក្រោយពីបានសុំការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ លោកនាយការិយាល័យអនុព័ន្ធយោធាថ្មី នៃកងទ័ពរំដោះប្រជាជនចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានសង្ឃឹមថា ថ្ងៃណាមួយលោកនឹងទៅទស្សនាប្រាសាទអង្គរវត្ត រំលឹកពីប្រវត្តិដ៏យូរលង់ នៃទំនាក់ទំនងជាបងប្អូនរបសកម្ពុជា-ចិន និងថតរូបជាមួយនឹងរូបចំលាក់ភស្តុតាង ដែលបញ្ជាក់ច្បាស់ថា កងទ័ពចិនធ្លាប់បានជួយដល់កងទ័ពខ្មែរ តាំងពីជាងមួយពាន់ឆ្នាំមុនមកម្ល៉េះ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ