ពិធីប្រកាសបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី ក្របខ័ណ្ឌច្បាប់សន្តិសុខជីវសាស្រ្ត នៃគម្រោងលេខ ៨១

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសន្ទរកថាបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ក្របខ័ណ្ឌច្បាប់សន្តិសុខជីវសាស្រ្ត ( Biosecurity Legal Framework Workshop) នៃគម្រោងលេខ ៨១ ដោយមានការអញ្ចើញចូលរួមជាគណៈអធិបតីពីលោក Thomas Brown អ្នកជំនាញផ្នែកច្បាប់នៃស្ថាប័ន VERTIC ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តី អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី និងមន្រ្តីតំណាងអន្តរស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។

     សិក្ខាសាលារយៈពេលចំនួន២ថ្ងៃ ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ទទួលបានភាពជោគជ័យយ៉ាងរលូន និងគួរជាទីគាប់ចិត្ត ដោយមន្រ្តីសិក្ខាកាមដែលបានអញ្ចើញមកពីស្ថាប័នពាក់ព័ន្ធបានសហការខិតខំប្រឹងប្រែងចូលរួមពិភាក្សា យ៉ាងសកម្ម និងខិតខំសិក្សាស្វែងយល់បន្ថែមទៅលើវគ្គសិក្ខាសាលាបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ។ ជាពិសេសមន្រ្តីជំនាញអន្តរជាតិបានធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធទៅនិងការសិក្សាស្វែងយល់បន្ថែមពីច្បាប់ទាក់ទងនឹងសន្ដិសុខជីវសាស្ត្រដែលបណ្ដាប្រទេសដ៏ទៃមាន ហើយកំពុងអនុវត្តផងដែរ។ ជាងនេះទៅទៀតបានជំរុញឲ្យមន្ត្រីសិក្ខាកាមបង្កើន និងពង្រីកវិសាលភាពចំណេះដឹងក្នុងការបង្កើនផ្នត់គំនិតក្នុងការគិតគូរ ពីច្បាប់ពាក់ព័ន្ធដែលគួរតែមានក្នុងការគ្រប់គ្រងទៅលើបញ្ហាប្រឈមនានាដែលអាចនឹងកើតមានទ្បើងជាមួយសន្ដិសុខជីវសាស្ត្រនៅក្នុងប្រទេសកម្ពុជា។

      ថ្លែងក្នុងឱកាសនៃការបិទសិក្ខាសាលានេៈដែរ តាងនាមតំណាងឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ទៅកាន់លោក Thomas Brown និងលោកស្រី Elisa Walsh មន្រ្តីផ្នែកច្បាប់មកពីVERTIC ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសិក្ខា បណ្តុះបណ្តាល អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ឯកឧត្តមបានបន្តលើកទ្បើងថា៖ ឆ្លងកាត់រយៈរយៈពេល២ថ្ងៃនេះ យើងពិតជាអាចមើលឃើញនិងយល់កាន់តែច្បាស់អំពីទិសដៅដែលបានតម្រង់សម្រាប់សិក្ខាសាលាគម្រោង៨១ ស្តីពីសន្តិសុខជីវសាស្រ្ត (P81-BIOSEC) ដោយបានផ្តល់នូវបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែល្អប្រសើរឡើង ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសុវត្ថិភាព និងជំនាញវិជ្ជាជីវៈ។ ឯកឧត្តម បានគូសបញ្ចាក់ថា៖ លទ្ធផលដែលទទួលបានពីអង្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អនុវត្តតាមបណ្តាអង្គភាពពាក់ព័ន្ធនូវសន្តិសុខជីវសាស្រ្ត (P81-BIOSEC) ដើម្បីឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងឆ្លើយតបទៅនឹងគោលការណ៍ក្នុងការទប់ស្កាត់ការរីកសាយភាយមេរោគ ដែលបង្កផលវិបាកកម្រិតខ្ពស់នៅកម្ពុជា។ ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានជូនលិខិតថ្លែងអំណរគុណទៅដល់លោក Thomas Brown និងលោកស្រី Elisa Walsh មន្រ្តីផ្នែកច្បាប់មកពីVERTIC ព្រមទាំងបានជូនលិខិតបញ្ជាក់ពីការចូលរួមសិក្ខាសាលាទៅដល់មន្ត្រីសិក្ខាកាមទាំងមូលផងដែរ។

     ពិធីប្រកាសបិទអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅ ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥  ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ