កិច្ចប្រជុំជាលើកដំបូង របស់គណៈកម្មការក្រសួងការពារជាតិ ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

​​​      គណៈកម្មការក្រសួងការពារជាតិដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ។

លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការក្រសួងការពារជាតិ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ

     លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការក្រសួងការពារជាតិ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះនាយទាហានជាន់ខ្ពស់ ជាថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងចូលរួមបញ្ចេញមតិពិភាក្សាផ្លាស់ប្ដូរយោបល់ ពីចំណុចល្អ និងចំណុចខ្វះខាត នៃច្បាប់ និងការអនុវត្តច្បាប់នាពេលកន្លងមក ដើម្បីឈានទៅរកការមូលមតិ លើការថែរក្សា ឬក៏ត្រូវធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ យោងទៅតាមការប្រគល់ភារកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញក្នុងពិធីខួបកំណើតកងពលតូចលេខ៧០ នាពេលកន្លងទៅនេះ។ 

     លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ បាន ទី១៖ ឲ្យនាយកដ្ឋាននីតិកម្ម បន្តចងក្រងមតិយោបល់ពីសមាជិក ដែលមិនបានចូលរួម, ទី២៖ ចំពោះអនុសាសន៍របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលឲ្យរក្សាទុកអំពីរបបសោធននិវត្តន៍ និងត្រូវចាប់ផ្តើមអនុវត្ត ហើយផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមរយៈយន្តការ អគ្គយោធសេវា ក្រសួងការពារជាតិ, ទី៣៖ លោកជំទាវក៏បានកត់សម្គាល់នូវមតិយោបល់មួយចំនួនទៀត ដែលបានលើកឡើងសំដៅធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ