ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការកិច្ចសហប្រតិបត្តិការយោធា នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានអនុគណៈកម្មការកិច្ចសហប្រតិបត្តិការ យោធារវាងកងទ័ពទាំងពីរ កម្ពុជា-ចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការកិច្ចសហប្រតិបត្តិការយោធា នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ។

      ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ បានរំលឹកពីស្នាដៃរបស់ សម្តេចពិជ័យ ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានដាក់ចេញនូវចក្ខុវិស័យ និងកំណែទំរង់ ដើម្បីនាំមកនូវការរីកចំរើនដល់ខ.ភ.ម។ ឯកឧត្តម បានបញ្ចាក់ថា៖ ខ.ភ.ម ជាជន្ទុលដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សានូវសុខសន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលកន្លងមក។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ទៀតថា៖ កិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំលើកទី១ បន្ទាប់ពីកែសម្រួលសមាសភាពក្រុមការងារលើកមុន។

     សូមបញ្ជាក់ថា៖ នៅក្នុងសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មការកិច្ចសហប្រតិបត្តិការយោធា នៃគណៈកម្មការចម្រុះ លើកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន បានសម្រេចតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ជាប្រធានអនុគណៈកម្មការកិច្ចសហប្រតិបត្តិការយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន  និងតែងតាំងអនុប្រធានអនុគណៈកម្មាការចំនួន៧រូប ព្រមទាំងសមាជិកអនុគណៈកម្មាការចំនួន៣៥ រូប។

     ក្នុងឱកាសនោះកិច្ចប្រជុំក៏បានធ្វើការពិភាក្សា និងពិនិត្យមើលនូវរបាយការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក ដែលទាក់ទងទៅនឹងការបញ្ជូនសិក្ខាការទៅសិក្សានៅប្រទេសចិន និងសិក្ខាកាមយោធាចិន មកសិក្សាភាសាខ្មែរ នៅកម្ពុជា, ការផ្លាស់ប្ដូរគណៈប្រតិយោធា រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន, ការធ្វើសមយុទ្ធនាគមាស កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងកងទ័ពប្រទេសទាងពីរ និងគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រវាងកងទ័ពទាំងពីរកម្ពុជា -ចិន។

     ថ្លែងបូកសរុបកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ សម្ដែងកោតសរសើរជូនចំពោះបណ្ដាលអង្គភាព នៅក្រសួងការពារជាតិ និងគ្រប់បណ្ដាលកងយោធពលខេមរភូមិន្ទទាំងអស់ សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរនាពេលកន្លងមក ទាំងការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្ដល់ជំនួយផ្សេងៗ ទាំងសម្ភារៈ និងយោធាបរិក្ខារ សម្រាប់ការប្រើប្រាស់នៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំអនុគណៈកម្មការកិច្ចសហប្រតិបត្តិការយោធា នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធា រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន នឹងប្រជុំក្នុងរយៈពេល៣ខែម្តង ដើម្បីពិនិត្យវាយតំលៃនូវវឌ្ឍភាពការងារ ដែលបានអនុវត្តក្នុងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ