កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការធិកា បញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានចូលរួមពិធីពិនិត្យ វាយតម្លៃ និងជួបសំណេះសំណាល ជាមួយមន្រ្តីបុគ្គលិក អង្គភាពCMAC ដែលជាមុខសញ្ញា យោធិនចូលនិវត្តន៍ យោធិនពិការ និងយោធិនពលី ក្នុងក្របខណ្ឌ ខភម ឆ្នាំ២០២៤ ។
ឯកឧត្តម ភួង ស៊ីផាន បានស្នើសូមឱ្យគណៈកម្មការវាយតម្លៃមុខសញ្ញាពិការ ត្រូវធ្វើការវាយតម្លៃឱ្យមានតម្លាភាព ច្បាស់លាស់ និង ឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណបច្ចេកទេសរបស់ជំនាញនីមួយៗ ហើយការវាយតម្លៃនេះ មិនមែនតែបងប្អូនខាងស៊ីម៉ាក់នោះទេ ខាងកងទ័ពក៏ត្រូវវាយតម្លៃមុខសញ្ញាចូលនិវត្តន៍ អ្នកពិការ អោយបានសុក្រិត ដូចគ្នាដែរ ។ សូមបញ្ជាក់ថា៖ មន្រ្តី បុគ្គលិក អង្គភាពស៊ីម៉ាក់ ដែលបានដាក់ឱ្យចូលនិវត្តន៍ ឆ្នាំ២០២៤នេះ មានចំនួន ២២៦នាក់ ៕










