ពិធីជួបសំណេះសំណាលអតីតសិក្ខាកាមយោធា នៃ ខ.ភ.ម គ្រប់ជំនាន់ធ្លាប់បានសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ក្នុងឱកាស ខួបលើកទី៨០ នៃថ្ងៃបង្កើតកងទ័រាប្រជាជនវៀតណាម ក្រសួងការពារប្រទេសវៀតណាម បានសហការជាមួយក្រសួងការពារជាតិ កម្ពុជា បានរៀបចំ ពិធីជួបសំណេះសំណាលអតីតសិក្ខាកាមយោធា នៃ ខ.ភ.ម គ្រប់ជំនាន់ធ្លាប់បាន សិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ នារសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា និង ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព វៀតណាមប្រចាំកម្ពុជា។

     ក្នុងសុន្ទរកថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង ក្រសួងការពារជាតិ នាយករង នាយកដ្ឋានបុគ្គលិក ប្រធានក្រុមការងារពិធិសារ កិច្ចសហប្រតិបត្តិការ ក្រសួងការពារជាតិកម្ពុជា-វៀតណាម  បានឲ្យដឹងថា៖ ទោះបីជាមានវិបត្តជំងឺកូវីដ១៩ក្តី ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ជាមួយទីចាត់ការ បុគ្គលិកអគ្គបញ្ជាការដ្ឋាន និងកងឯកភាពពាក់ព័ន្ធ បាន សហការរៀបចំពិនិត្យជ្រើសរើសសិក្ខាកាមមានលក្ខណសម្បត្តិ និងកាយសម្បទាសមស្រប តាមលក្ខខណ្ឌរបស់បណ្តាសាលាយោធា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅតាម ផែនការ និងទាន់ពេលវេលា ។

     ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួងការពារជាតិ និងអត្ថបញ្ជាការដ្ឋាន បានសហការបញ្ជូន សិក្ខាកាមយោធាកម្ពុជាទៅបណ្តុះបណ្តាល បំប៉ន និងហ្វឹកហាត់ នៅតាមសាលាយោធានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម សរុបចំនួន ៣,៦០៣នាក់ (បណ្តុះបណ្តាលរយះពេលវែង ចំនួន ១,៥០៧នាក់ និងហ្វឹកហាត់រយៈពេលខ្លីចំនួន ២,០៩៦ នាក់)។ តួលេខនេះបានថយចុះ ចំនួន ២៣០នាក់ បើធៀបទៅនឹងផែនការដំណាក់កាល ២០១៥-២០១៩ ដោយសារខកខានមិនបានបញ្ជូនសិក្ខាកាមហ្វឹកហាត់រយៈពេលខ្លីនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ព្រោះតែវិបត្តិ ជំងឺកូវីដ១៩។ បច្ចុប្បន្ននេះ សិក្ខាកាមយោធាកម្ពុជាចំនួន ១,៦៦២នាក់ កំពុងបន្តការសិក្សា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

     ទន្ទឹមនេះ ភាគីវៀតណាមបានបញ្ជូនសិក្ខាកាមយោធាមកសិក្សាថ្នាក់បរិញ្ញាបត្រភាសាខ្មែរ រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៧៣នាក់ (បានកើនឡើង ២៤នាក់ បើធៀបជាមួយពិធីសារដំណាក់កាល២០១៥-២០១៩)។ បច្ចុប្បន្ន នេះសិក្ខាកាមយោធាវៀតណាមចំនួន ៦០នាក់ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រភាសាខ្មែរ។

     ភាគីកម្ពុជា-វៀតណាម បានផ្លាស់ប្តូរយោបល់និងបទពិសោធន៍ក្នុងការរៀបចំកែលម្អកម្មវិធី សិក្សា និងមុខជំនាញសិក្សានៅតាមបណ្តាសាលាយោធាវៀតណាម មានគ្រប់កម្រិត ចាប់ពីថ្នាក់ បំប៉នហ្វឹកហ្វឺន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ឱ្យបាន សមស្របតាមស្តង់ដារ និងតាមជំនាញតម្រូវការចាំបាច់។ សម្រាប់ផែនការបណ្តុះបណ្តាល និងហ្វឹកហាត់ឆ្នាំ២០២៥ ភាគីវៀតណាមបានឯកភាព ជួយបណ្តុះបណ្តាលរយោធិនកម្ពុជាសរុបចំនួន ៨១១នាក់ ក្នុងនោះ បណ្តុះបណ្តាលរយៈពេលវែង ចំនួន ៣០០នាក់ (ថ្នាក់បិរញ្ញាបត្ររងចំនួន០៩នាក់ ថ្នាក់បរិញ្ញាបត្រចំនួន២៧៣នាក់ ថ្នាក់ អនុបណ្ឌិតរួមជាមួយជំនាញឯកទេសចំនួន១៨នាក់) និងហ្វឹកហាត់រយៈពេលខ្លីចំនួន ៥១១នាក់។

     ក្រសួងការពារជាតិកម្ពុជាជួយបណ្តុះបណ្តាលនិស្សិតយោធាវៀតណាម ចំនួន២០នាក់ មកសិក្សាថ្នាក់បរិញ្ញាបត្រភាសាខ្មែរ រយៈ ពេល៤ឆ្នាំ នៅសាកលវិទ្យាល័យការពារជាតិ។  ក្រោយពេលបញ្ចប់ការសិក្សាពីសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានចាត់តាំងនិងប្រគល់តួនាទីភារកិច្ចជូនយោធិនស្របតាមជំនាញសិក្សា បែងចែកទៅតាមបណ្ដាកងឯកភាព នៃប្រភេទទ័ពទាំងបី បណ្តាយោធភូមិភាគ កងពលធំ កងពលតូច និងតំបន់ប្រតិបត្តិការសឹករង។ ពួកគាត់ពិតជាមានចំណេះដឹង និងជំនាញតាមស្តង់ជា គុណភាព និងបានយកចំណេះដឹងពីសាលាទៅអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ននេះ ពួកគាត់កំពុងក្លាយជាមេបញ្ជាការពង មេបញ្ជាការ និងថ្នាក់ ដឹកនាំសំខាន់ៗ គ្រប់លំដាប់ថ្នាក់ ប្រកបដោយទឹកចិត្តអង់អាចក្លាហាន មានសមត្ថភាព និង សិលធម៌ល្អក្នុងការបំពេញតួនាទី ភារកិច្ចនៅក្នុងស្ថាប័នក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដោយទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងកិច្ចការពារជាតិមាតុភូមិល្អប្រសើ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ