នាយឧត្តមសេនីយ៍ ប៊ុន លើត អញ្ជើញជាអធិបតីភាពក្នុងកិច្ចបូកសរុបលទ្ធផលបញ្ជីសារពើភណ្ឌប្រចាំ និងលើកទិសដៅធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោល២០២៤ របស់កងយោធពលខេមរភូមិន្ទ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ក្រុមការងារធ្វើបញ្ជី និងតារាងប្រៀបធៀបបានប្រើប្រាស់រយៈពេល១៥ខែ ទើបបញ្ចប់រួចរាល់មួយរយភាគរយ ខាងលើគឺជារបាយការណ៍ នៃលទ្ធផលក្នុងការធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោល ឆ្នាំ២០១៩ និងតារាងប្រៀបធៀបកើនឡើងថយចុះ នូវទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលនៅសេសសល់រយៈពេល៤ឆ្នាំកន្លងមក របស់គណៈកម្មការបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ រៀបចំចុះបញ្ជីដីរដ្ឋ និងធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់កងយោធពលខេមរភូមិន្ទ។

      ឧត្តមសេនីយ៍ឯក សឿន រឿត នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានលើកឡើងជារបាយការណ៍ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ រៀបចំចុះបញ្ជីដីរដ្ឋ និងធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ។ ឯកឧត្ដម សឿន រឿត បានបន្តថា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរៀបចំនូវពិធីប្រកាសសមាសភាព គណៈកម្មការបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ រៀបចំចុះបញ្ជីដីរដ្ឋ និងធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់កងយោធពលខេមរមិន្ទ នៅក្នុងពិធីនេះ អង្គប្រជុំបានឯកភាពជូននាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បង្កើតក្រុមប្រតិបត្តិការផ្ទៃក្នុង៤ក្រុម សម្រាប់ជួយដល់អនុគណៈកម្មការទាំង៧ ចំណុះគណៈកម្មការ ដើម្បីសហការរៀបចំសៀវភៅបញ្ជីសារពើភណ្ឌកត់ត្រាលំអិត ទ្រព្យសម្បត្តិរដ្ឋ រយៈពេល៥ឆ្នាំម្ដង ហៅថាសៀវភៅគោល និងតារាងប្រៀបធៀបកើនឡើងថយចុះ នូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ តាមបណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលនៅសេសសល់។

       ឯកឧត្តម នាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានបន្តថា៖ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅនាយកដ្ឋានវិស្វកម្ម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកលេខាធិការដ្ឋាន គណៈកម្មការ ប្រធានអនុគណៈកម្មការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ លទ្ធផលសម្រេចបានមួយរយភាគរយ ក្នុងនោះមាន បានធ្វើបញ្ជីកត់ត្រាលំអិតសៀវភៅគោល ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ធ្វើតារាងប្រៀបធៀបកើនឡើងថយចុះ បានចំនួន ១៣៥/១៣៥អង្គភាព និយាយរួមគឺចំនួន១៣៥លើ១៣៥អង្គភាព។

      នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានថ្លែងជួសមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កោតសរសើរចំពោះការយកចិត្តទុកដាក់ ប្រឹងប្រែងអនុវត្តការងារកន្លងមក របស់គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ រៀបចំចុះបញ្ជីដីរដ្ឋ និងធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់កងយោធពលខេមរភូមិន្ទ ដែលមាននាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ធ្វើជាសេនាធិការឱ្យក្រសួង ទទួលបានលទ្ធផលល្អ។  ឯកឧត្ដម បានបញ្ជាក់ថា៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ជាឆ្នាំដែលយើងត្រូវធ្វើសៀវភៅគោល៥ឆ្នាំម្ដង ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដូច្នេះត្រូវជំរុញពន្លឿនការចុះហត្ថលេខា តាមឋានានុក្រម ដើម្បីបញ្ជូនមកលេខាធិការដ្ឋានបូកសរុបជូនគណៈកម្មការ ផ្ញើជូនដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ