កិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ បានបើកកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការអន្តរក្រសួង។

      សូមបញ្ជាក់ថា៖ ការរៀបចំខួបលើកទី២៦ នៃទិវា“សន្តិភាពនៅកម្ពុជា” (២៩.ធ្នូ.១៩៩៨-២៩.ធ្នូ.២០២៤) ដែលពីមុនប្រសិទ្ធនាមថា ជាទិវានយោបាយឈ្នះៗរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព គឺការស្អប់ខ្ពើមសង្គ្រាម។ ការរៀបចំទិវា “សន្តិភាពនៅកម្ពុជា” នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម ហើយក៍ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព ហើយរួមគ្នាលើកកម្ពស់ វប្បធម៌សន្តិភាព នៅកម្ពុជា ពិសេស ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព។ ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជា ឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស។

      ក្នុងផែនការរបស់អនុគណៈកម្មការរៀបចំពិធី ក៏បានត្រៀមរៀបចំកម្លាំងចូលរួមសរុបចំនួន ១ម៉ឺន ១ពាន់៨២០នាក់ ចែកចេញជាផែនឈរកងយោធពលខេមរភូមិន្ទ ចំនួន២៦ផែនឈរ, ផែនឈរនគរបាលជាតិ ចំនួន០២ផែនឈរ និងក៏មានការរៀបចំតាំងពិរព័រណ៍ ការបាញ់កាំជ្រួចរយៈពេលបីថ្ងៃនៃពិធីនេះផងដែរ។

      នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា៖ ឆ្នាំនេះគឺជាឆ្នាំខួបលើកទី២៦ នៃ“ទិវាសន្តិភាពនៅកម្ពុជា”(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ដែលពីឆ្នាំមុនៗយើងហៅថា ទិវានយោបាយឈ្នះៗ នៅកម្ពុជា។ នៅសល់តែពេល២៥ថ្ងៃទៀតប៉ុណ្ណោះ និងដល់ថ្ងៃនៃប្រារព្ធពិធីនេះ ហើយក៏គាប់ជួនចំថ្ងៃនៃថ្ងៃចូលឆ្នាំសកលផងដែរ។ ដូច្នេះគ្រប់អនុគណៈកម្មការជំនាញទាំងអស់ រួមនិងក្រុមការងារត្រូវពន្លឿនការងារនេះឲ្យបានទាន់ពេលវេលា ទាំងការរៀបចំទីតាំង ការត្រៀមរៀបចំផែនឈរសម្រាប់មីទិ្ទញ, ការរៀបចំតង់ពិពណ៌ និងគ្រប់រចនាបទខ្លឹមសារសម្រាប់ពិធីនេះផងដែរ។ តាមរយៈកិច្ចប្រជុំពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាដើម្បីស្វែងរកចំណុចល្អៗ នៃការរៀបចំទិវានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធមិទិ្ទញនៃទិវា “ទិវាសន្តិភាពនៅកម្ពុជា” នាឆ្នាំនេះ និងប្រព្រឹត្តទៅដោយភាពរលូននិងជោគជ័យ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ