កិច្ចប្រជុំបូកសរុបការងាប្រចាំខែវិច្ឆិកា និងទិសដៅសម្រាប់អនុវត្តបន្តខែធ្នូ ឆ្នាំ២០២៤ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារខែវិច្ឆិកា និងទិសដៅសម្រាប់អនុវត្តបន្តខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួងការពារជាតិ។

       ក្នុងរបាយការណ៍បូកសរុបការងារ បានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញអំពីសភាពការណ៍វិវឌ្ឍន៍រីកចម្រើនថ្មីៗ នៅក្នុងខែវិច្ឆិកាកន្លងមក ដែលកងយោធពលខេមរភូមិន្ទយើង បានចូលរួមបំពេញភារៈកិច្ច សហការការពារជាមួយស្ថាប័ននានា ក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យជាតិរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែ ក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលកង យោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសម្រេចបាន នៅក្នុងរយៈពេលមួយខែវិច្ឆិកាកន្លងទៅ ក្រោមកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ការពារប្រជាជន។

       នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិ លើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ កងយោធពលខេមរភូមិន្ទ បានធ្វើការម្ចាស់ការ និងសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តនូវបទបញ្ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញនូវធនធានធម្មជាតិ។ បណ្ដាស្ថាប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន, ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព, ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ, ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់សម្ភារៈ បច្ចេកទេស កែច្នៃ ជួសជុល ថែទាំ លើកកម្ពស់សុវត្ថិភាព គុណភាពគ្រឿងបំពាក់, ការងារសុខាភិបាល បានលើកកម្ពស់សុខុមាលភាព, បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងបញ្ជូនសារ, ការងារកសាងបណ្ដាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗក្នុងកងទ័ព, បានគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ធ្វើការងារល្អលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្ដាប្រទេស ក្នុងតំបន់ និងនៅលើសកលលោក, ការងារកសាង និងដំណើរការវិមានឈ្នះឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា, បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ