ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធា  នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញាតឲ្យ  លោកវរសេនីយ៍ឯកពិសេស តាំង ហាវ (TANG HAO) នាយការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ។

     នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងនាមក្រសួងការពារជាតិ បានសម្តែងអំណរអរគុណចំពោះ លោកវរសេនីយ៍ឯកពិសេស តាំង ហាវ ដែលបានបំពេញបេសកកម្មនៅកម្ពុជា ក្នុងរយៈពេលជិត៣ឆ្នាំកន្លងទៅនេះ ដែលវត្តមានរបស់លោកវរសេនីយ៍ឯកពិសេស បានមកបំពេញការងារនៅកម្ពុជា នៅក្នុងអំឡុងពេលការរាតត្បាតនៃជម្ងឺកូវីដ-១៩ ហើយក៏បានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដូចជាកិច្ចប្រជុំអាស៊ាន និងអាស៊ានបូក និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២២ កន្លងទៅ ព្រមទាំងកិច្ចការជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ក្រៅពីនេះ ក្រសួងក៏មិនអាចបំភ្លេចបានអំពីការជួយសម្របសម្រួល របស់លោកប្រធានការិយាល័យអនុព័ន្ធយោធាចិន នៅលើកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ និងការធ្វើទំនើបកម្មរបស់កងទ័ពកម្ពុជា។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងនូវអំណរគុណផងដែរចំពោះរដ្ឋាភិបាល និងក្រសួងការពារជាតិចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជារៀងរហូតមក ហើយបានចាត់ទុកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជា-ចិន ជាចំណងមិត្តភាពត្បូងពេជ្រ គ្រប់ជ្រុងជ្រោយ ក្នុងការកសាងជោគវាសនារួមជាមួយគ្នា។

     លោកវរសេនីយ៍ឯកពិសេស តាំង ហាវ បានជម្រាបថា៖ ការបំពេញបេសកកម្មការងារការទូតនៅកម្ពុជា គិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំ៨ខែមកហើយ។ លោកបានមានប្រសាសន៍ថា៖ ពេលលោកត្រូវបានតែងតាំងជាអនុព័ន្ធយោធាប្រចាំកម្ពុជាដំបូង លោកមានមោទនភាពផង និងមានការភ័យព្រួយផងដែរ ពីព្រោះទំនងទំនងប្រទេសចិន និងកម្ពុជា គឺជាទំនាក់ទំនងខុសពីគេ ហើយចិនបានចាត់ទុកទំនាក់ទំនងកងទ័ពយើងទាំងពីរ ជាទំនាក់ទំនងអាទិភាពមុនគេ។ លោកវរសេនីយ៍ តាំង ហាវ ក៏ថ្លែងអំណរអរគុណផងដែរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងខ.ភ.ម ដែលជួយបង្ករលក្ខណៈងាយស្រួលដល់ការបំពេញបេសកកម្មកាទូតរបស់លោក ក្នុងរយៈពេល២ឆ្នាំ៨ខែកន្លងទៅនេះ ប្រព្រឹត្តដោយភាពរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន ហើយកិច្ចសហប្រតិបត្តិការកងទ័ពយើងទាំងពីរបានដើរទៅមុខយ៉ាងរលូន។ លោកវរសេនីយ៍ ក៏បានធ្វើការកត់សម្គាល់ផងដែរ កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ក្នុងនោះការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកងទ័ព ការធ្វើសមយុទ្ធទ្វេភាគី និងពហុភាគី ការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចទៅវិញទៅមក ការជួយកសាងវិទ្យាស្ថាននាយទាហានចម្រុះ ការផ្តល់ជំនួយឧបត្ថម្ភសម្ភារៈបរិក្ខា មធ្យោបាយដឹកជញ្ជូនជាច្រើនរយគ្រឿង និងការជួយបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាជាង ១ពាន់នាក់ ទៅសិក្សានៅប្រទេសចិន និងមានបីនាក់បានទទួលអនុបណ្ឌិត។ លោកវរសនីយ៍ឯកពិសេស ក៏បានបញ្ជាក់ថា៖ ទោះបីលោកបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជាក៏ដោយ លោកនឹងបន្តជួយដល់កិច្ចសហប្រតិបត្តិការកងទ័ព នៃប្រទេសទាំងពីរចិន និងកម្ពុជា ហើយសង្ឃឹមថា ក្រសួងការពារជាតិកម្ពុជា នឹងបន្តជួយគាំទ្រ និងមានកិច្ចសហការល្អជាមួយនាយការិយាល័យអនុព័ន្ធយោធាចិនថ្មី ប្រចាំនៅកម្ពុជាតទៅទៀត ដើម្បីផលប្រយោជន៍កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ