កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​បី​ប្រទេស​ កម្ពុជា​-​ឡាវ​-​វៀត​ណាម ​ឆ្នាំ​២០២៤ ​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ីធី ​រាជ​ធានី​ភ្នំពេញ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​បី​ប្រទេស ​កម្ពុជា​-​ឡាវ​-​វៀតណាម។​ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ហ្គាឌិន​ស៊ីធី ​(Garden city) រាជ​ធានី​ភ្នំពេញ ​រសៀល​ថ្ងៃទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​មាន​ការ​ចូល​រួម​ពី​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ប្រទេស​ឡាវ​ ដឹ​ក​នាំ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ចាន់​សាម៉ន​ ចាន់​ញ៉្ញា​ឡាត​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ឡាវ ​និង​វៀត​ណាម ​ដឹក​នាំ​ដោយ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ្វាង​ វ៉ាន់ ​យ៉ាង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​។ 

     ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​បី​ប្រទេស កម្ពុជា​-​ឡាវ​-​វៀតណាម ​សម្រាប់​ឆ្នាំ​នេះ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បាន​ប្រព្រឹត្ត​ទៅ​រួម​ជា​មួយ ​និង​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ-​វៀតណាម ​ដែល​មាន​រយៈ​ពេល ​១០​ថ្ងៃ ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ ​”ភ្នំជុំសែន​រីករាយ”​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់​ឆ្នាំង​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​។​

     ថ្លែង​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​បាន​ចាត់​ទុក​កិច្ច​ប្រជុំ​នេះ​ថា៖ ​ពិត​ជា​មាន​សារ​សំខាន់​ណាស់​សម្រាប់​កង​ទ័ព​នៃ​ប្រទេស​ទាំង​បី ​ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​សាមគ្គីភាព ​មិត្តភាព ​កិច្ច​សហប្រតិបត្តិការ ​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន​សម្រាប់​តំប​ន់​ព្រំ​ដែន​ រវាង​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម ​ឱ្យ​មាន​ស្ថិរភាព ​សន្តិសុខ ​កាន់​តែ​ល្អ​ប្រសើរ ​និង​មាន​សន្តិភាព​ដូច​អ្វី​ដែល​ប្រទេស​យើង​ទាំង​បី​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​ប្រពៃណី ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​។ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​បាន​លើក​បញ្ជាក់​ថា៖ ​នេះគឺ​ជា​លើក​ទី​៣​ ហើយ​ដែលក​ង​ទ័ព​ប្រទេស​ទាំង​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម​ បាន​ជួប​ប្រជុំ​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់ ​និង​ការ​បញ្ចេញ​នូវ​ទស្សនៈ ​បទ​ពិសោធន៍ ​ពី​គ្នា​​ទៅ​វិញ​ទៅ​មក ​និង​ផ្ដល់​ឱកាស​ឲ្យ​កង​ទ័ព​ប្រទេស​យើង​ទាំង​បី​ បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​រយៈនៃ​ការ​រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​សម​យុទ្ធ​រួម​គ្នា​ កង​ទ័ព​បី​ប្រទេស​លើ​ប្រធាន​បទ ​”សង្គ្រោះ​គ្រោះ​មហន្តរាយ ​ការ​បាក់​រលំ​អាគារ ​និង​ការងារ​សុខាភិបាល​មនុស្ស​ធម៌​សង្គ្រោះ​គ្រោះ​មហន្តរាយ”​ សម្រាប់​ឆ្នាំ​២០២៤​នេះ។​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ​ក៏​បាន​វាយ​តម្លៃ​បន្ថែម​ផង​ដែរ​ ទៅលើ​យន្ត​ការ​តំបន់​ និង​អន្តរជាតិ ​ដែល​តម្រូវ​ឲ្យ​មាន​ការ​គិត​គូរ​ និង​ពិចារណា​ឡើង​វិញ​នូវ​ប្រសិទ្ធ​ភាព​ក្នុ​ង​ការ​ដោះ​ស្រាយ​ជម្លោះ ​បញ្ហា​ប្រឈម​នានា​ ដើម្បី​ថែ​រក្សា​សន្តិសុខ ​សន្តិភាព ​និង​ភាព​រីក​ចម្រើន​ក្នុង​តំបន់​ និង​សកល​លោក​។

     ឆ្លង​តាម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម​លើក​ទី​បី ​និង​ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​កង​ទ័ព​បី​ប្រទេស​ឆ្នាំ​២០២៤នៅ​កម្ពុជា​លើក​នេះ​ បាន​វាយ​តម្លៃ​ថា​ កង​ទ័ព​យើង​ទាំង​បី​ប្រទេស ​និង​កាន់​តែ​ពង្រឹង​ពង្រីក​បាន​កាន់​តែ​ល្អ​ប្រសើរ ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ ​របៀប​រៀប​រយ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-​ឡាវ​-​វៀតណាម ​ពិសេស​កង​ទ័ព​ដែល​ឈរ​ជើង​ការ​ពារ​តាម​បណ្ដោយ​ព្រំ​ដែន ​នៃ​ប្រទេស​យើង​ទាំង​បី​ នឹង​អនុវត្ត​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​តាម​អនុសាសន៍​របស់​ប្រមុខ​ដឹ​កនាំ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំ​ងបី​កម្ពុជា​-​ឡាវ​-​វៀតណាម​។​

     ឆ្លង​តាម​កិច្ច​ប្រជុំ​នេះ​ដែ​រ កង​ទ័​ពទាំង​បី​ប្រទេស​បាន​ឯកភាព​គ្នា​សហការ​គ្នា​ ក្នុង​ការ​ការ​ពារ​ថែ​រក្សា​សន្តិសុខ ​តាម​តំបន់​បណ្ដោយ​ព្រំ​ដែ​ន ​នៃ​ប្រទេស​ទាំ​ង​បី ​ជា​ព្រំដែន​សន្តិភាព ​ដោយ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ ​សុវត្ថិភាព​តាម​បណ្ដោយ​ព្រំ​ដែ​ន ដើម្បី​បង្ក​គ្រប់​លក្ខណ​សម្បត្តិ​ដល់​ពល​រដ្ឋ​ដែល​រ​ស់​នៅ​ប្រកប​របរ​រក​ស៊ី​តាម​ព្រំ​ដែន​ ឲ្យ​មាន​ជីវភាព​កាន់​តែ​ធូរធារ​ សហការ​ជា​មួយ​គ្រប់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ និង​មន្ត្រី​ដែល​មាន​ការ​ពាក់​ព័ន្ធ​ នៃ​ប្រទេស​ទាំង​បី​ ក្ដាប់​សភាព​ការណ៍ ​សហការ​អនុវត្ត​ភារៈកិច្ច​ ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ​ទប់​ស្កាត់​រាល់​សកម្ម​ភាពភេ​រវកម្ម​ ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ​ការ​ជួញ​ដូរ​មនុស្ស ​ការ​ជួញ​ដូរ​គ្រឿង​ញៀន កា​រ​បរ​បាញ់​សត្វ​ព្រៃ ​ការ​ជីក​រុក​រក​សម្បត្តិ​ធម្មជាតិ​ ការ​កាប់​និង​បំផ្លាញ​ព្រៃ​ឈើ ​ការ​ជួញ​ដូរ​វត្ថុបុរាណ​ ការ​ជួញ​ដូរ​អាវុធ​យុទ្ធភណ្ឌ ​និង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ខុស​ច្បាប់​ផ្សេងៗ​ទៀត។​ ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ប្រការ​ណាមួ​យ​នៅ​តំបន់​ព្រំ​ដែន​ ប្រទេស​ទាំង​បី​ កង​ទ័ព ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​តាម​តំបន់​ព្រំដែន​ជាប់​គ្នា​នៅ​តំបន់​នោះ ​ត្រូវ​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​ ដោះ​ស្រាយ​ដោយ​សន្តិវិធី ​ជួប​ប្រជុំ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដោះ​ស្រាយ​បញ្ហា ​ដែល​កើត​មាន​ឡើង​តាម​បណ្ដោយ​ព្រំ​ដែន​ ដោយ​សន្តិ​វិធី​ ហើយ​ត្រូវ​រាយ​ការណ៍​ និង​សុំ​មតិ​យោបល់​ពី​ថ្នាក់​លើ​ ព្រម​ទាំង​ចូល​រួម​ទប់​ស្កាត់​រាល់​ការ​ឃោសនា​របស់​ភាគី​អមិត្ត​ផ្សេងៗ​ ដែល​បង្ក​ការ​ញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ​ដែល​ជា​ការ​បំបែក​បំបាក់​នូវ​ចំណង​សាមគ្គីភាព ​មិត្តភាព ​របស់​ប្រជា​ជាតិ​ និង​កង​ទ័​ពប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សហការ​ជា​មួយអា​ជ្ញាធរ​មូល​ដ្ឋាន​ និង​មន្ត្រី​ពាក់​ព័ន្ធ​ ដើម្បី​អប់រំ​ប្រជា​ពលរដ្ឋ​ប្រទេស​នីមួយៗ ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ប្រទេស​ទាំង​បី​ ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ និង​សេចក្ដី​កំណត់​ផ្សេងៗ ​របស់​ប្រទេស​នីមួយៗ ​ចៀស​វាង​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ ​សុវត្ថិភាព​តាម​បណ្ដោយ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​បី​។​

     ជា​ចុង​ក្រោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ទាំង​បីប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ និង​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​សម​យុទ្ធ​រួម​គ្នា​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម​បន្ត​ទៀត ​នៅ​លើ​ទឹក​ដី​នៃ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ​ នៅ​ឆ្នាំ​២០២៥ ​ព្រម​ទាំង​បាន​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ ​នៃ​កិច្ច​ប្រជុំ​នេះ ​ប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាល ​យោគ​យល់​គ្នា​ ក្នុ​ង​នា​ម​ប្រទេស​ជិត​ខា​ង​ល្អ​ មិត្ត​ភាព​ជា​ប្រពៃណី ​និង​គោរព​អធិបតេយ្យ​ភាព​របស់​ប្រទេស​នីមួយៗ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ