ឯកឧត្ត​ម ទៀ​ សីហា ​អញ្ជើញនិវត្តន៍វិញ ប្រកបដោយភាពជោគជ័យ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ ( 18th ADMM ) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ ( 11th ADMM-Plus ) និងកិច្ចប្រជុំពាក់ព័ន្ធ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     បន្ទាប់ពីបានចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៨​ (18th ADMM) កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក​លើក​ទី​១១ ​(11th ADMM-PLUS) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ​ នៃសាធារដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា ​ឧបនាយក​រដ្ឋមន្ដ្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បានដឹក​នាំ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ព​ស់ នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ វិល​​ត្រឡប់ម​ក​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ ​ប្រកប​ដោយ​សុវត្ថិភាព។​

     សូមបញ្ជាក់ថា៖ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា ​ឧបនាយក​រដ្ឋមន្ដ្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ អម​ដំណើរ ​​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​ការ​បរទេស រួម​ជា​មួយ ​ឯកឧត្តម​ លោក​ជំទាវ​ នា​យទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មួយ​ចំនួន​ទៀត បានអញ្ជើញទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី​១៩​ ដល់​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម ​នាយ​ឧត្ត​ម​សេនីយ៍​ ចា​ន់​សាម៉ន​ ចាន់​យ៉ាឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​​ប្រទេស ​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវ។

     ក្នុង​ឱកាស​អញ្ជើញ​មកដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧបនាយក​រដ្ឋមន្ដ្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់​ ឯកឧត្តម អស់​លោក​ ជា​រដ្ឋលេខា​ធិការ​ អនុរដ្ឋ​លេខា​ធិកា អគ្គនាយក អគ្គនាយក​រង​ នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​ការពារ​ជាតិ ​និង​នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​ច្រើន​រូប​ទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ