នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៨ (ADMM-18) រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាម៉េរិក នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវបន្តទៀត។ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន- អាម៉េរិក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និង ឯកឧត្តម ឡយដ៍ អូស្ទីនរដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក ព្រមទាំងមានការចូលរួមពី រដ្ឋមន្ត្រីការពារជាតិ អាស៊ាន ទាំង ១០ ប្រទេស ។

     នៅក្នុងកិច្ចប្រជុំបន្ទាប់ពីសុន្ទរកថាបើក ឯកឧត្តម នាយឧត្តមសេនីយ៍ ច័ន្ទសាមន ច័ន្ទយ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវរួចមក បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន និង រដ្ឋមន្ត្រីការពារជាតិអាមេរិក បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកជុំវិញបញ្ហាសន្តិសុខក្នុងតំបន់ ការកសាងជំនឿទុកចិត្ត ការលើកកម្ពស់កិច្ចសហប្រតិបត្តិបត្តិការលើវិស័យការពារជាតិ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ ។

     ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាម៉េរិក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាម៉េរិក បានឆ្លុះបញ្ចាំងនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងអាស៊ាន និងអាមេរិកដែលត្រូវបានបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គុណតម្លៃរួម និងការប្តេជ្ញាចិត្តរួមគ្នាគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរបស់យើងគឺជាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងជោគជ័យមួយ ហើយអាមេរិកនៅតែជាដៃគូដ៏សំខាន់ ក្នុងការគាំទ្រតួនាទីជាស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មសន្តិសុខតំបន់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការស្វាគមន៍ចំពោះការចូលរួមរបស់អាមេរិកនៅក្នុងកិច្ចសន្ទនាដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ក្រោមក្របខណ្ឌ និងយន្តការនានាដែលដឹកនាំដោយអាស៊ាន មានជាអាទិ៍កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក ជាពិសេសគឺការចូលរួមចំណែកដ៏មានតម្លៃក្នុងក្រុមការងារជំនាញរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ៕

    

    

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ