ឧត្តមសេនីយ៍ឯក លី កុសល ​អញ្ជើញ​ធ្វើ​បាឋកថា​ស្ដីពី​ ការងា​រគ្រប់​គ្រង​ធានា​ភ័ស្តុភារ​-ហិរញ្ញវត្ថុ​យោធា​ ជូន​ទៅ​ដល់ថ្នាក់​ដឹក​នាំ ​យោធា​ចារ្យ​ និង​និស្សិត​សិក្ខាកាម​ នៃ​សាកល​វិទ្យាល័យ​ការពា​រ​ជា​តិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខា​ធិការ​ក្រសួង​ការពារជាតិ​ ជួយ​រដ្ឋមន្ត្រី​លើ​ការងា​រអគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​-ហិរញ្ញវត្ថុ កម្មវិធីកែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ និង​លទ្ធកម្ម​សាធារណៈ​ បាន​អញ្ជើញ​ធ្វើ​បាឋកថា​ស្ដីពី​ ការងា​រគ្រប់​គ្រង​ធានា​ភ័ស្តុភារ​-ហិរញ្ញវត្ថុ​យោធា​ ជូន​ទៅ​ដល់ថ្នាក់​ដឹក​នាំ ​យោធា​ចារ្យ​ និង​និស្សិត​សិក្ខាកាម​ នៃ​សាកល​វិទ្យាល័យ​ការពា​រ​ជា​តិ​ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

     ក្នុងសុន្ទរកថា​ស្វាគម​ន៍​របស់​ ឧត្តមសេនីយ៍​ឯ​ក​ ដោក សុផា សាកលវិទ្យា​ធិការ​​ សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ បាន​ជម្រាប​ថា​៖ សាកល​វិទ្យាល័យ​ការពារជា​តិ​ បាន​និ​ង​កំពុង​អភិវឌ្ឍ​សមត្ថភាព​ លើ​វិជ្ជាជីវៈ​របស់​បុគ្គលិក​សាស្ត្រាចារ្យ​ យោធា​ចារ្យ​ ក៏​ដូច​ជា​និស្សិត​ និង​សិក្ខាកាម​ នៃសា​កល​វិទ្យាល័យ​ការពារជា​តិ​ លើ​ចំណុច​គ្រប់​គ្រង​ភស្តុភារ​-ហិរញ្ញវត្ថុ​យោធា​ផង​ដែរ​។ ឧត្តមសេនីយ៍​ឯ​ក​ ដោក សុផា បន្ត​ថា​៖ វត្តមាន​របស់​ ឧត្តមសេនីយ៍ឯ​ក​ លី កុសល រដ្ឋ​លេខា​ធិការធ្វើ​បាឋកថា​ស្ដីពី​ ការងារ​គ្រប់​គ្រង​ធានា​ភស្តុភារ-ហិរញ្ញវត្ថុ​យោធា​នា​ថ្ងៃ​នេះ​ នឹង​ជួយ​លើក​តម្កើង​នូវ​ការ​យល់ដឹង​ ដ៏​មាន​តម្លៃ​ចំពោះ​ភាព​ស្មុគ​ស្មាញ នៃ​ការ​គ្រប់​គ្រង​ធានា​ភ័ស្តុភារ-ហិរញ្ញវត្ថុ​ នៅ​ក្នុង​វិស័យ​ការ​ពា​រជាតិ​រប​ស់​យើង។​ នៅ​ក្នុង​យុគ្គ​សម័យ​បច្ចេក​វិទ្យា​ឌីជីថល​ និង​ការ​គ្រប់​គ្រង​ភ័ស្តុភារ​-ហិរញ្ញ​វត្ថុ​យោធា​ ទាម​ទារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​ នោះ​គឺ​ការ​ណែនាំ​របស់​ឯកឧត្តម​ រដ្ឋលេខា​ធិការ​ នៅ​ព្រឹក​នេះ​ និង​បាន​ផ្តល់​នូវ​គំនិត​ល្អៗ​ ដល់និស្សិត និង​សិក្ខាកាម​របស់​យើង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ដែល​ពួក​គេ​ត្រូវ​ការ​ ដើម្បី​ប​ម្រើ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ នៃ​កង​យោធ​ពលខេម​រភូមិន្ទ​របស់​យើង​ នា​ពេល​អនាគត​។

     នៅ​ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍​ឯក​ លី​ កុសល រដ្ឋលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ​ បាន​ឧទ្ទេស​នា​ម​ពី​បទ​ពិសោធ​មួយ​ចំនួន​ ក្នុង​ការងារ​គ្រប់​គ្រង​ធានា​ភ័ស្តុភារ​-ហិរញ្ញវត្ថុ ជូន​កងយោធពលខេមរភូមិន្ទ ក្នុង​នោះ​ ឯកឧត្តម​ក៏​បាន​លើក​ពី​សភាព​ការណ៍​វិវឌ្ឍ​ជា​បន្ត​បន្ទាប់​ របស់​ការ​ងារ​​ភ័ស្តុភា​រ-​ហិរញ្ញវត្ថុ​ ក្នុង​ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចាប់​តាំង​ពី​ក្រោយ​រំដោះ​ផុត​ពី​រប​ប​ប្រល័យ​ពូជ​សាសន៍​ នា​ថ្ងៃទី​៧ ខែ​មករា​ ឆ្នាំ​១៩៧៩ រហូត​ដ​ល់មា​ន​ការ​ចរ​ចាស្វែង​រក​សន្តិភាព​របស់​ភាគី​ជម្លោះ​នៅកម្ពុ​ជា ​ការ​បោះ​ឆ្នោត​ជា​សកល​លើក​ដំបូង​ នឹង​រៀប​ចំ​ឲ្យ​អាជ្ញាធ​របណ្ដោះ​អាសន្ន​​ ដែល​រៀប​ចំ​ដោយ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​ អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ អ៊ុន​តាក់​ នៅ​ថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ១៩៩៣។ ឧត្តមសេនីយ៍​ឯក​ លី​ កុសល បាន​លើក​ឡើង​ថា​ ទោះ​ជា​កង​ទ័​ព​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ ហើយ​រាជ​រដ្ឋាភិបាល​ចម្រុះ​មួយ​ ត្រូវ​បាន​តែង​តាំង​ និង​ដឹក​នាំ​ជាតិ​ រួច​ទៅ​ហើយ​ក្ដី​ ក៏​សង្គ្រាម​នៅ​តែ​បន្ត​រហូត​ដល់​ចុ​ង​ឆ្នាំ​១៩៩៨ ទើប​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ ដោយ​នយោ​បាយ​ឈ្នះ ​ឈ្នះ រ​បស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​រដ្ឋ​លេខា​ធិការ​បាន​បន្ត​ថា​៖ ការងា​រ​ហិរញ្ញវត្ថុ​ត្រូវ​បាន​យ​កចិត្ត​ទុក​ដាក់​លើ​ការ​ទ្រទ្រង់​ជីវភា​ព​រស់​នៅ​ ធានា​បម្រើ​ជូន​កង​ទ័ព​បំពេញ​ភារៈកិច្ច​ការងារ​ហ្វឹក​ហ្វឺន​ រៀន​សូត្រ​ និង​ចល័ត​កម្លាំង​បន្ទាន់​តាម​បទ​បញ្ជា សម្រេច​បាន​តាម​ផែន​ការ​ និង​បាន​ចូល​រួម ​ប្រើឲ្យ​កិច្ចការ​មនុស្សធម៌​ ការងា​រ​ត្រៀម​ចូល​រួម​សង្គ្រោះ​គ្រោះ​ធម្មជាតិ​ផ្សេងៗ។ ឯកឧត្តម លី​ កុសល ក៏​បាន​បញ្ជាក់​ថា​៖ ដើម្បី​ធានា​ជូន​បណ្ដា​អង្គភាព​ក្នុង​កង​ទ័ព​ ឲ្យ​បាន​ឆាប់​រហ័​ស​ ឆ្លើយ​ត​បទៅ​នឹង​តម្រូវ​ការ​របស់​កង​ឯក​ភាព​ បណ្ដា​ស្ថាប័ន​ជំនាញ​ភ័ស្តុភារ​-ហិរញ្ញវត្ថុ​ទាំង​អស់​ បន្ត​ខិត​ខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ដោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ សហការយ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បណ្ដា​អង្គភាព ដើម្បី​ធានា​ដោះ​ស្រាយ​ថវិកា​ សម្ភារៈ ​ទំនិញ​បម្រើ​ជូន​យោធិន​ទូទាំង​ក​ង​យោពល​ខេមរភូមិន្ទ​ឲ្យ​បាន​ឆាប់​រហ័ស​ ទាន់​ពេល​វេលា​ ប្រកប​ដោយ​តម្លាភាព​ និង​ប្រសិទ្ធ​ភាព​ខ្ពស់​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ