នាយ​​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ខ.ភ.ម​ ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៨​ (18th ADMM) កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក​លើក​ទី​១១ ​(11th ADMM-PLUS) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ​ សាធា​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម ​នាយ​ឧត្ត​ម​សេនីយ៍​ ចា​ន់​សាម៉ន​ ចាន់​យ៉ាឡាត ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​​ប្រទេស ​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវ ​នា​រសៀល​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា ​ឧបនាយក​រដ្ឋមន្ដ្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ព​ស់កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៨​ (18th ADMM) កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក​លើក​ទី​១១ ​(11th ADMM-PLUS) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ​ចាប់​ពី​ថ្ងៃទី​១៩​ ដល់​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ​ សាធារដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ។​

       អញ្ញើញ​អម​ដំណើរ ​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ ចូល​រួម​កិច្ច​ប្រជុំ​ខាង​លើ​រួម​មាន​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​ការ​បរទេស​ រួម​ជា​មួយ ​ឯកឧត្តម​ លោក​ជំទាវ​ នា​យទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មួយ​ចំនួន​ទៀត​។​

       កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឆ្នាំ​២០២៤​ ក្រោម​ប្រធាន​បទ​ “អាស៊ាន៖​ រួម​គ្នា​ដើម្បី​សន្តិភាព ​សន្តិសុខ ​និង​ភាព​ធន់”​ នឹង​ផ្តោត​កិច្ច​ពិភាក្សា​រួម​គ្នា ​រិះ​រក​វិធី​ដើម្បី​បង្កើន​ភាព​ជឿ​ជាក់ ​និង​ទំនុក​ចិត្ត​ និង​លើក​កម្ពស់​សមត្ថភាព​កង​ទ័ព​ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ និង​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​ ដើម្បី​លើក​កម្ពស់​សន្តិភាព​ សន្តិសុខ ​និង​ភាព​ធ​ន់​ក្នុង​តំបន់​។​

       ក្នុង​ឱកាស​កិច្ច​ប្រជុំ​ខាង​លើ ​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការពា​រ​ជាតិ ​នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​និង​ព្រឹត្តិ​ការណ៍​ពាក់​ព័ន្ធ​ រួម​មាន​ (១)​ កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការពា​រជាតិ​អាស៊ាន​-​ចិន​ (២) កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​អាម៉េរិក​ (៣)​ ពិធី​រំលឹក​ខួប​លើក​ទី​៥០​ នៃ​ទំនាក់​ទំនង​កិច្ច​សន្ទនា​រវាង​អាស៊ាន​-​អូស្ត្រា​លី​ (៤)​ ​ពិធី​រំលឹក​ខួប​លើក​ទី​៣៥ ​នៃ​ទំនាក់​ទំនង​កិច្ច​សន្ទ​នា​រវាង​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ​និង​ (៥)​ ពិធី​ប្រគល់​តួនាទី​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក ​សម្រាប់​ឆ្នាំ​២០២៥​ពី​ប្រទេស​ឡាវ​ជូន​ម៉ាឡេស៊ី​។​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ក៏​គ្រោង​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​បូក​មួយ​ចំនួន ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​លើ​វិស័យ​ការ​ពារ​ជាតិ​ បន្ថែម​ទៀត។​

       អញ្ជើញ​​ជូន​ដំណើរ​​ ​ឯកឧត្តម​​ នាយ​​ឧត្តម​​សេនីយ៍ ​​ឧបនាយក​​រដ្ឋមន្ត្រី ​​រដ្ឋមន្ត្រី​​ក្រសួ​ង​​ការពារ​​ជាតិ​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នា​ឱកាស​នោះ​មាន​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​មាន​វត្តមាន​ ​ឯកឧត្តម​ ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន​ជាន់​ខ្ពស់​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ជា​ច្រើន​រូប​ទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ