ឧត្តម​សេនីយ៍​ឯក​ រ៉ាត់​ ដារ៉ា​រ័ត្ន​ លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ អនុញ្ញាត​ឲ្យ​លោក​ជំទាវ​ និង​លោក​វរនាវី​ឯក ​ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា ​នៃ​សាធារណរដ្ឋ​តួក​គី ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ឧត្តម​សេនីយ៍​ឯក​ រ៉ាត់​ ដារ៉ារ័ត្ន​ រដ្ឋ​លេខាធិ​ការ​ ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ ​អ៊ូយូ ​ខូចាអេសហ្វេ (Ulko Kocaefe) ឯកអគ្គ​រដ្ឋទូត ​និង​លោក​វរនាវី​ឯក ​លេវិន​ យិលម៉ាស (Levent YILMAZ) ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា ​នៃ​សាធារណរដ្ឋ​តួក​គី ​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​និង​បង្ហាញ​មុខ​ នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​។​

        នៅ​ក្នុង​ជំនួប​នោះ ​ឧត្តម​សេនីយ៍​ឯក​ រ៉ាត់ ​ដារ៉ា​រ័ត្ន​ បាន​បញ្ជាក់​ថា៖ ​ចាប់​តាំង​ពី​មាន​ដំណើរ​ទស្ស​ន​កិច្ច​របស់​ សម្តេច​តេជោ ហ៊ុ​ន ​សែន ​អតីត​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្នុង​ឆ្នាំ​២០១៩ ​រដ្ឋាភិបាល ​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ជំរុញ​ និង​បង្កើន​ទំនាក់​ទំនង​គ្នា​ ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក​ ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​ផ្នែក​ចារ​កម្ម​ បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​និង​វិស័យ​ឧស្សាហកម្ម​យោធា​ជា​ដើម,​ និង​នៅ​ឆ្នាំ​២០២០​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​ដឹក​នាំ​ប្រតិភូ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ នៅ​សាធារណ​រដ្ឋ​តួក​គី,​ ប្រមុខ​ការ​ពារ​ជាតិ ​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ ​ក្នុង​ឆ្នាំ​២០២៤​នេះ​ ការ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ បាន​ជំរុញ​ការ​អនុវត្ត​តាម​ការ​ឯក​ភាព​គ្នា​ រវាង​ថ្នាក់​ដឹក​នាំ​ នៃ​ប្រទេស​ទាំង​ពី​រ ហើយ​ក៏​ត្រូវ​បាន​ចាប់​ផ្តើម​ជា​ពិសេស​នៅ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទូត ​និង​លោក​វរនាវី​ឯក​អនុព័ន្ធ​យោធា​តួក​គី​នៅ​ក្នុង​ពេល​នេះ​។ ​ឯកឧត្តម​ រ៉ាត់ ​ដារ៉ារ័ត្ន ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា៖​ តាម​រយៈ​នៃ​បេសក​កម្ម​ការ​ទូត​យោធា​របស់​លោក​វរនាវី​ឯក ​អនុព័ន្ធ​យោធា​តួកគី​ថ្មី​ ប្រចាំ​នៅក​ម្ពុជា ​ប្រាកដ​ជា​ពង្រឹង​ពង្រីក​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ថែម​ទៀ​ត នូ​វកិ​ច្ច​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​និង​តួកគី ​កាន់​តែ​ត្រូវ​បាន​ពង្រឹង​ពង្រីក​ឥត​ឈប់​ឈរ​។

        ជា​កិច្ច​ឆ្លើយ​តប​ លោក​ជំទាវ​ឯកអគ្គ​រដ្ឋទូត​ និង​លោក​វរនាវី​ឯក​ Levent YILMAZ អនុព័ន្ធ​យោធា​តួកគី​បាន​បញ្ជាក់​ថា៖​ ប្រទេស​កម្ពុ​ជាបាន​បញ្ចប់​សង្គ្រា​ម​ទទួល​បាន​សន្តិភាព ​មាន​ការ​វិវឌ្ឍរីក​ចម្រើ​ន​យ៉ាង​ឆាប់​រហ័ស​ ដែល​មិន​នឹក​ស្មា​នដ​ល់។ ជា​ថ្មីម្ដង​ទៀត ​ឯកឧត្តម ​រ៉ាត់ ​ដារ៉ារ័ត្ន​ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​បាន​ជូន​ពរ​ដល់​លោក​ជំទាវ​ Ulko Kocaefe ឯកអគ្គ​រដ្ឋទូត ​និង​លោក​វរនាវី​ឯកLevent YILMAZ ប្រធាន​ការិយាល័យ​អនុ​ព័ន្ធ​យោធា ​នៃ​សាធារណ​រដ្ឋ​តួក​គី​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​បេសក​កម្ម​ការ​ទូត​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ៕​

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ