គណៈ​កម្មការ​អន្តរ​ក្រសួង ​បាន​អញ្ជើញ​ចុះ​ត្រួ​ត​ពិនិត្យ​ទីតាំង ​និង​វឌ្ឍន​ភាព​ការ​ងារ​ ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ទាំង​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀត​ណាម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​ឧត្តម​សេនីយ៍​ឯក​ ខៀវ​ ឆេន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​ នៃ​គណៈ​កម្មការ​អន្ត​រ​ក្រសួង ​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង ​និង​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​ការងារ​ ត្រៀម​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជា​មួយ​នឹង​លោក​គ្រូ​ អ្ន​ក​គ្រូ​ និង​សិស្សា​នុសិស្ស​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ទាំង​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ​ដែល​ទីតាំង​នោះ​ស្ថិត​នៅ​វិទ្យាល័យ​ទេព​ប្រណម្យ​ នៅ​ក្នុង​ឃុំ​កំពង់​ហ្លួង​ ស្រុក​ពញាឮ ​ខេត្ត​កណ្ដាល​។​

       ឧត្ដម​សេនីយ៍​ឯក ​ខៀវ ​ឆេន​ បាន​គូស​បញ្ជាក់​ថា៖ ​ឆ្នាំ​នេះ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម ​រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ​នៅ​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​។​ តាម​កម្ម​វិធី​គ្រោង​ទុក​ ឯកឧត្ដម​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​បី​ប្រទេស​កម្ពុជា​-ឡា​វ-​វៀត​ណាម​ និង​អញ្ជើញ​ចូល​រួម​ពិធី​សំណេះ​សំណាល​ជា​មួយ​នឹង​លោក​គ្រូ ​អ្ន​ក​គ្រូ ​សិស្សា​នុ​សិស្ស ​នៅ​វិទ្យាល័យ​ទេព​ប្រណម្យ​ផង​ដែរ​។ នេះ​ជា​ប្រពៃណី​ដ៏​សប្បុរស​របស់​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-ឡា​វ​-​វៀត​ណាម ​ដែល​តែង​តែ​ប្រតិបត្តិរួម​គ្នា​លើ​ការ​ងារ​សុខា​ភិបាល ​អប់រំ​ បន្ថែម​លើ​ប្រតិបត្តិការ​លើ​វិស័យ​ការ​ពា​រជាតិ​ ដូច​ជា​ការ​ល្បាត​ព្រំ​ដែន​គោក​ ការ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន​ សំដៅ​រួម​ចំណែក​ពង្រឹង​ចំណង​ទំនាក់​ទំន​ងភា​ព​ជា​អ្ន​ក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រពៃណី ​និង​កិច្ច​សហប្រតិបត្តិការ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​និង​រឹង​មាំ​យូរ​អង្វែង​។

       តាម​សេចក្ដី​រាយ​ការណ៍​របស់​ ឯកឧត្ដម​ ណុប ​ដារ៉ា​ អភិបាល​រង​ខេត្ត​កណ្តាល ​បាន​ជម្រាប​ជូន​ ឯកឧត្តម ​រដ្ឋលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ​ថា៖​ រដ្ឋ​បាល​ខេត្ត​កណ្តា​ល បាន​ត្រៀម​រៀប​ចំ​ការងារ​គ្រប់​ផ្នែក​តាម​លំដាប់ ​ទៅ​តាម​ការ​ប្រគល់​ភារៈកិច្ច​រប​ស់គណៈកម្មការ​អន្ត​រ​ក្រសួង​រួច​រាល់​ សម្រាប់​ការ​ត្រៀម​ទទួល​រដ្ឋមន្ត្រី​ទាំង​បី​ប្រទេស​។​ ជា​មួយ​គ្នា​នេះ​ផង​ដែរ ​រដ្ឋ​បាល​ខេត្ត​គ្រោង​អញ្ជើញ​ថ្នាក់​ដឹ​កនាំ​មន្ត្រី​រាជ​ការ​ លោកគ្រូ អ្នកគ្រូ និង​សិស្សា​នុ​សិស្ស​ចូល​រួម​ពិធី​សំណេះ​សំណាល​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​បី​ប្រទេស​មាន​ចំនួន​ប្រមាណ​៥០០​នាក់​។​ ក្នុង​នោះ​ផង​ដែរ​ រដ្ឋ​បាល​ខេត្ត​នឹង​រៀប​ចំ​តុប​តែង​លម្អ​នៅ​វិទ្យាល័យ​ទេព​ប្រណម្យ ​និង​ទី​ប្រជុំ​ជន​សាធារណៈ ​និង​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច​ផ្តល់​កិច្ច​សហការ ​និង​អនុវត្ត​ការងារ​ផ្សេងៗ​ទៀត​ តាម​ការ​ប្រគល់​ភារៈ​កិច្ច​របស់​គណៈ​កម្មការ​អន្តរ​ក្រសួង​។

       ឧត្តម​សេនីយ៍​ឯក​ ខៀវ ​ឆេន​ បាន​ផ្តល់​អនុសាសន៍​ណែ​នាំ​ដល់​ក្រុមកា​រងារ​ទាំង​អស់​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ ត្រួត​ពិនិត្យ​ការងារ​គ្រប់​ផ្នែក​ឲ្យ​បាន​រួច​រា​ល់ តាម​ការ​ប្រគល់​ភារៈកិច្ច​របស់​គណៈ​កម្មការ​អន្តរ​ក្រសួង ​ក្នុង​នោះ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ ស្រុក ​ពិសេស​គណៈ​គ្រប់​គ្រង​វិទ្យាល័យ​ទេព​ប្រណម្យ​បន្ត​ផ្សព្វ​ផ្សាយ ​និង​ធ្វើ​ការ​ណែ​នាំ​ដូច​ជា​ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​សិស្ស​ ឲ្យ​បាន​សម​រម្យ​ ការ​រៀប​ចំ​សិស្សានុ​សិស្ស​ជូន​បាច់​ផ្កា ​ឈរ​កាន់​ដង​ទង់​ជាតិ​ទាំង​បី​ប្រទេស ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​រដ្ឋមន្ត្រី​ការពា​រ​ជាតិ​បី​ប្រទេស ​ការ​រៀប​ចំ​ពិធី ​និង​តុប​តែង​លម្អ​ ការ​ងារ​ពិធីការ ​និង​បដិសណ្ឋារ​កិច្ច​ ការ​រៀបចំ​នូវ​វត្ថុ​អនុស្សាវរី​យ៍ ​ការ​ថត​រូប​ភាព​ វី​ដេអូការ​ ការ​ការ​ពារ​សន្តិសុខ ​និង​កិច្ច​ការ​ងារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ