មិទ្ទិញ​​អបអរ​ខួប​អនុស្សាវរីយ៏​លើក​ទី​៧១ ​ទិវា​កំណើត​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា ​២០២៤ ​ក្រសួង​ការពារ​ជាតិ​ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៏​លើក​ទី​៧១ ​ទិវា​កំណើត ​ខ.ភ.ម​ ៩​ វិច្ឆិកា ​១៩៥៣​-​៩ ​វិច្ឆិកា​ ២០២៤ ​​ក្រោម​អធិបតី​ភាព​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏ ​ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ដោយ​មាន​ការ​អញ្ជើញ ​ចូល​រួម​ពី​សំណាក់ ​ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏ ​អគ្គ​មេ​បញ្ជាការ​ នៃ​ខ.ភ.ម,​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​, ​ជើងទឹ​ក,​ ជើង​អាកាស,​ កង​រាជ​អាវុធ​ហត្ថ​ ព្រម​ទាំង ​ឯ.ឧ​ នាយ​ទាហាន​ជាន់​ខ្ពស់​ ចំណុះ​ក្រសួង​ការ​ពារ​​ជាតិ​ជា​ច្រើន​។​

       ក្នុង​សុន្ទរក​ថា​ប្រវត្តិ​សង្ខេប ​នៃ​ថ្ងៃ​កំណើត​ខ.ភ.ម​ ដែល​អាន​ដោយ ​ឯ.ឧ​ នាយ​ឧត្តម​សេនីយ៏ ​វង្ស ​ពិសេន​ អគ្គ​មេ​បញ្ជាការ ​នៃ​ខ.ភ.ម បាន​ឲ្យ​ដឹង​ថា៖​ ខួប​អនុស្សាវរីយ៏​លើក​ទី​៧១ ​ទិវា​កំណើត ​ខ.ភ.ម​ នា​ឆ្នាំ​នេះបាន​បង្ក​ប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ ​ព្រោះថា​ជា​ឆ្នាំ​ចាប់​ផ្ដើម​ដែល ​ខ.ភ.ម​ បាន​កំពុង​ប្តេជ្ញា​ចិត្ត​ខ្ពស់ ​ខិត​ខំ​ប្រឹង​ប្រែង​ពុះ​ពារ ​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​ធំ​ធេង​ជា​បន្ត​បន្ទាប់​ទៀត ​នៃ​ផែន​ការ​កែរ​ទម្រង់​ ខ.ភ.ម​ ៥​ឆ្នាំ​ ដំណាក់​កាល​ទី៥​​កន្លង​មក​(២០១៩​.​២០២៤)​។​ ឯ.ឧ ​អគ្គ​មេ​បញ្ជាការ ​បាន​បន្ត​ទៀត​ថា៖ ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ទទួល​ឯករាជ្យ​ភាព​ពេញ​បរិបូណ៌​នា​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ ១៩៥៣ ​ដោយ​ចលនា​ទាម​ទារ​របស់​កង​ទ័ព​ និង​ប្រជា​រាស្ត្រ​គ្រប់​ស្រទាប់​វណ្ណៈ ​ក្រោម​ព្រះ​រាជ​បូជនីយ៏​កិច្ច​របស់​ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ ព្រះ​នរោត្តម ​សីហនុ​។ ស្ថិត​ក្រោម​បញ្ជា​របស់​ព្រះ​អង្គ​ផ្ទាល់ ​ខ.ភ.ម​ បាន​បង្ហាញ​នូវ​ភាព​អង់​អាច​ មោះ​មុត ​ក្នុង​ប្រតិបត្តិការ​សឹក​ រំដោះ​តំបន់​ខ្លះ​ពីកណ្ដាប់​ដៃ​បរទេស ​និង​ពួក​ឧទ្ទាម​។ ​ក្រោយ​រដ្ឋ​ប្រហា​រ​ឆ្នាំ​១៩៧០ ​កម្ពុជា​បាន​ធ្លាក់​ក្នុង​សង្គ្រា​មស៊ី​វីល ​ជា​ពិសេស​ក្នុង​របប​ប្រល័យ​ពូជ​សាសន៏ ​ខ្មែរ​ក្រហម ​កាន់​អំណាច,​ ខ.ភ.ម​ បាន​បាត់​បង់​លក្ខណៈ​សម្បត្តិ ​អត្តចរិត ​និង​ឈ្មោះ​ជា​ខ.ភ.​ម តាំងពី​ពេល​នោះម​ក​។ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ​ខែ​តុលា ​ឆ្នាំ​១៩៩១​ បាន​ធ្វើ​ឲ្យ​ខ.ភ.​ម​ ត្រូវ​បាន​ដំណើរ​ការ​កសាង​ឡើង​វិញ​ នៅ​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​១៩៩៣។​ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ ខ.ភ.ម​ បាន​បំពេញ​តួនាទី​របស់​ខ្លួន ​ជា​កំលាំង​អព្យា​ក្រិត្យ​ និង​បាន​ចូល​រួម​យ៉ាង​សកម្ម​អនុវត្ត​នយោបាយ ​ឈ្នះ ! ​ឈ្នះ !​ របស់​សម្តេច​តេជោ ហ៊ុ​ន ​សែន​ ក្នុង​គោល​ដៅ​បញ្ចប់​ការ​បង្ហូរ​ឈាម ​និង​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ​។​ លើស​ពី​នេះ​ខ.ភ.ម​ បាន​បំពេញ​ភារកិច្ច​ ស្នូល​របស់​ខ្លួន​ ក្នុង​កិច្ច​ការពារ​ទឹ​ក​ដី ​និង​ទប់​ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ ប៉ុល ​ពត​ ព្រម​ទាំង​ចូល​រួម​ ចំណែក​ថែ​រក្សា​ការ​ពារ​សន្តិសុខ ​និង​សណ្ដាប់​ធ្នាប់​សង្គម​ជាតិ។​

       ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ​នាយ​ឧត្តម​សេនី ​ទៀ ​សីហា​ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ ដោយ​មនោសញ្ចេត​នា ​គោរព​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​វីរ​កង​ទ័ព​ នាយ​ទាហាន ​​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​នៃ​ខ.ភ.​ម​គ្រប់​រូប​ ដែល​បាន​នឹង​កំពុង​បំពេញ​បេសក​កម្ម​ប្រកប​ដោយ​វីរភាព​ និង​ពលិកម្ម​ដើម្បី​បុព្វ​ហេតុ​ទាម​ទារ ​និង​ការពារ​ឯករាជ្យ ​សន្តិភាព ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​សេចក្ដី​សុខ​ក្សេម​ក្សាន្ត​របស់​ប្រជា​ពល​រដ្ឋ​។​ ឯ.ឧ ​ក៏​បាន​សម្តែង​នូវ​ការ​ដឹ​ង​គុណ​ចំពោះ​ជន​រួម​ជាតិ​ទាំង​អស់​ ដែល​បាន​លះ​បង់​កូន​ចៅ ​ប្តី​សី ​និង​សា​ច់ញាតិ ​ឲ្យ​ចូល​បំរើ​ក្នុង​ជួរ​កង​ទ័​ព ដើម្បី​ការពារ​ជាតិ​ មាតុ​ភូមិ​ នៅ​គ្រប់​ជំនាន់​ និ​ង​ផ្ដាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ និង​ដឹង​គុណ​ចំពោះ​គ្រួសារ​យោធិន,​ អតីត​យុទ្ធជន​គ្រប់​រូប​រួម​មាន៖​ យោធិន​ពលី​ មរណៈ ​ពិការ​ យោធិន​ចូល​និវត្តន៏​ យោធិន​បាត់​បង់​សមត្ថ​ភាព​ការ​ងារ​ យោធិន​រំសាយ ​និង​យោធិន​របួស​-​ជំងឺ​ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​តាម​មន្ទី​រ​ពេទ្យ​ និង​នៅ​គ្រប់​ទី​កន្លែង​ សូម​ឲ្យ​បាន​ឆាប់​ជា​សះ​ស្បើយ ​និង​មាន​សុខ​ភាព​បរិបូណ៌។​ ឯ.ឧ ​ទៀ សីហា​ ក៏​បាន​ថ្លែង​កោត​សសើរ​ ចំពោះ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ចូល​រួម​អនុវត្ត​ភារកិច្ច​អន្តរជាតិ​ លើ​វិស័យ​មនុស្ស​ធម៌ ​និង​ការ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខ័ណ្ឌ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​ដែល​ជា​មោទន​ភាព​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​ប្រទេស​ជាតិ ​ធ្វើ​ឱ្យ​កិត្យា​នុ​ភាព​ជាតិ​កាន់​តែ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរ​ជាតិ​។​

       ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ​ឯ.ឧ ​ឧបនាយក​រដ្ឋមន្ត្រី​ ក៏​បាន​ជំរា​ប​ជូន​អង្គ​ពិធី​នូវ​សភាព​ការណ៏​ទូទៅ​មួយ​ចំនួន​ជុំវិញ​ពិភព​លោក ​ក្នុង​តំបន់ ​និង​បាន​ជះ​ឥទ្ធិពល​មក​លើ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​កំពុង​មាន​ការ​វិវត្តន៏​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​ ប្រកប​ដោយ​ភាព​បត់​បែន​ និង​ពោរ​ពេញ​ដោយ​ភាព​ចំរូង​ចំរាស់​ ស្មុគ្រ​ស្មាញ​ជា​ច្រើន ​ដែល​ពុំ​ទាន់​ដោះ​ស្រាយ​បាន​។​ បណ្តា​ប្រទេស​មហា​អំណាច​លើ​ពិភព​លោក​ និង​មហា​អំណាច​តំបន់ ​បាន​ផ្លាស់​ប្តូរ​តុល្យភាព ​នៃ​ឥទ្ធិពល​លើ​គ្រប់​វិស័យ ​ទាំង​ផ្នែក​នយោបាយ ​សេដ្ឋកិច្ច​ យោធា ​និង​ការ​ទូត​។​ ឥទ្ធិព​លទាំ​ង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​មក​លើ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ពិសេសម​នោគមន៏​វិជ្ជា​បែប​ថ្មី​ ដែល​មាន​ឧបាយកល​ប៉ុន​ប៉ង​នាំ​មក​នូវ​បដិវត្តន៏​ពណ៌​មក​កម្ពុជា​។​ ចំពោះ​បញ្ហា​ព្រំ​ដែន​ពួក​ប្រឆាំង​បាន​បង្ក​ការ​ញុះញង់​ឲ្យ​មាន​ភាព​តាន​តឹង​ ចលាចល ​នឹង​ដោយ​មួល​បង្កាច់​រាជរដ្ឋាភិបាល​ ក្នុង​គំរោង​ការ​អភិវឌ្ឍ​៣​​ប្រទេស​កម្ពុ​ជា​-​ឡាវ​-​វៀត​ណាម​។ ឯ.ឧ ​នាយឧត្ត​ម​សេនីយ៏​ ទៀ​ សីហា​ ក៏​បាន​ថ្លែង​នូវ​ដោយ​មោទន​ភាព​ ដែល​កន្លង​មក​ខ.ភ.​មបាន​អនុវត្ត​ម៉ឺង​ម៉ាត់​ តាម​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល ​ដោយ​គោរព​ខ្ជាប់​ខ្ជួន​នូវ​ការ​ពង្រឹង​នីតិរដ្ឋ​ ក្នុង​គោល​ដៅ​ថែរក្សា ​សន្តិភាព ​ស្ថិរភាព​សង្គម​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​រប​ស់​សង្គម​ជាតិ​។​

       ជា​ចុង​ក្រោយ ​ឯ.ឧ​ ក៏​បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើរ​ និង​ផ្ដល់​អនុសាសន៏​សំខាន់ៗ​មួយ​ចំនួន​ដល់​អង្គ​ពិធី​ គឺ​ត្រូ​វ​បន្ត​អនុវត្ត ​តាម​កម្ម​វិធី​នយោ​បាយ ​និង​យុទ្ធ​សាស្រ្ត​បញ្ច​កោណ​ដំណាក់​កាល​ទី៧​ របស់​រាជ​រដ្ឋាភិបាល ​ដែល​មាន​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ ​ពិសេស​អនុវត្ត​ឲ្យ​បាន​ល្អ​តាម​ផែន​ការ​កំ​ណែរ​ទម្រង់​៥​ឆ្នាំ ​របស់​ ខ.ភ.ម​ បន្ត​ទៀត។​ ត្រូវ​អនុវត្ត​លើ​ការ​ងារ​ព្រំ​ដែន​ ជា​មួយ​ប្រទេស​ជិត​ខា​ង ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​ជា​មួ​យ​បណ្តា​ប្រទេស​ជា​មិត្ត,​ បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ហ្វឹក​ហ្វឺន​ លើក​កំពស់​សមត្ថ​ភាព​ជំនាញ​វិជ្ជា​ជីវៈ​ឲ្យ​កង​ទ័ព​, ផ្សព្វ​ផ្សាយ ​អប់រំ​ អំពី​ការ​អនុវត្ត​រប​ប​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​កង​ទ័ព​ ដើម្បី​ធានា​នូវ​ជំនឿ​ជឿ​ជាក់ ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ គោរព​ច្បាប់​រដ្ឋ​ គោរព​បទ​បញ្ជា​របស់​កង​ទ័ព​ រក្សា​បាន​ភាព​ថ្លៃ​ថ្នូរ​ ស្អាត​ស្អំ ​មាន​ឆន្ទៈ​ស្នេហា​ជាតិ​មាតុ​ភូមិ។​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គ្រប់​គ្រង​កំលាំង​ទ័ព​ បន្ត​កសាង​ធន​ធាន​មនុស្ស ​ត្រូវ​បង្កើន​ការ​គ្រប់​គ្រង​ថែ​រក្សា​ចិញ្ចឹម​កង​ទ័ព​ កសាង​អង្គភាព​រឹង​មាំ ​និង​ចូល​រួម​ការ​ងារ​គោល​នយោបាយ​អតីត​យុទ្ធ​ជន​ បន្ត​យក​ចិត្ត​ទុក​ដាក់ ​ពង្រឹក ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា ​ជា​លក្ខណៈ​អន្តរជាតិ​លើ​វិស័យ​កង​ទ័​ព ជា​ពិសេស​វិស័យ​បច្ចេក​វិទ្យា​ពត៌​មាន​វិទ្យា​ គោល​ដៅ​អភិវឌ្ឍន៏ ​និង​ទំនើប​កម្ម​លើ​វិស័យ​ការ​ពារ​ជាតិ​របស់​កម្ពុជា​។​ មេ​បញ្ជាការ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត ​ប្រកប​ដោយ​ឆន្ទៈ​មុះ​មុត ​ប្តូរ​ផ្ដាច់​ ប្រកប​ដោយ​មន​សិការ​ ស្មារ​តី​លះ​ប​ង់​ខ្ពស់​បំផុត ​ក្នុង​ការ​អនុវត្ត​រាល់​វិធាន​ការ​ ពិសេស​ត្រូវ​ប្រតិបត្តិ​ខ្ជាប់​ខ្ជួន​នូវ​ការ​ងារ​ (ឆ្លុះ​កញ្ចក់​ ងូត​ទឹក ​ដុះ​ក្អែល ​និង​ព្យាបាល)​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ