ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អនុញ្ញាត​ឲ្យ​អនុ​ព័ន្ធ​យោធា​ឥណ្ឌូ​នេ​ស៊ី​ចាស់​-​ថ្មី​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម ​បង្ហាញ​មុខ​ និង​ជម្រាប​លា​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ​ សីហា​ ឧបនាយក​​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍​ឯក​ ​ម៉ូ​ចា​ម៉ាត់​ រី​ហ្សាល ​(MOCHAMAD RIZAL) អនុព័ន្ធ​យោធា​ឥណ្ឌូ​នេ​ស៊ី​(ចាស់) ​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា ​និង​លោក​វរសេនីយ៏​ឯក ​អាហ្គុង ​ប៊ុឌី ​អាស្មារ៉ា ​(AGUNG BUDI ASMARA) អនុព័ន្ធ​យោធា​ឥណ្ឌូ​នេស៊ី​(ថ្មី)​ ជួប​សំ​ដែង​ការ​គួរ​សម​ នា​ព្រឹ​ក​ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤។​

       លោក​វរសេនីយ៍ឯ​ក MOCHAMAD RIZAL អនុព័ន្ធ​យោធា​ចាស់​ បាន​បញ្ជាក់​ថា៖​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ ​រូប​លោក​បាន​បំពេញ​បេសក​កម្ម​ការ​ទូត​យោធា​នៅក​ម្ពុជា ​ទទួល​បាន​នូវ​ភាព​កក់​ក្តៅ ​និង​ការ​គោរព​ស្រឡាញ់​រាប់​អាន​ ទាំង​ក្នុង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ក៏​ដូច​ជា​បង​ប្អូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស។​ លោក​វរសេនីយ៍​ឯក​ MOCHAMAD RIZAL បាន​បង្ហាញ​ពី​មោទន​ភាព​ចំពោះ​ការ​បំពេញ​ភារៈ​កិច្ច​ជោគ​ជ័យ​ជា​ច្រើន​នៅ​កម្ពុជា​ ជា​ពិសេស​ជា​មួយ​អង្គ​ភាព​ដៃ​គូ ​ដែល​មាន​ដូច​ជា​ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​កង​ទ័ព​ជើង​គោក ​អតីត​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​លេខ​៩១១​ និង​បញ្ជាការ​ដ្ឋាន​អង្គរក្ស​។

       ជា​កិច្ច​ឆ្លើយ​តប​ នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី ​ដែល​ក្នុ​ង​រយៈ​ពេល​ជាង​៦០​ឆ្នាំ​មក​នេះ ​មាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ជា​មួយ​គ្នា​ ទាំង​ផ្នែក​ប្រវត្តិ​សាស្ត្រ​ និង​វប្បធម៌។​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​ថា៖​ ឥណ្ឌូ​នេ​ស៊ី​គឺ​ជា​ប្រទេស​មួយ​ ដែល​បាន​ខិត​ខំ​ស្វែ​ង​រ​ក​សន្តិភាព​សម្រាប់​ប្រទេស ​និង​ប្រជាជន​កម្ពុជា ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៍​ និ​ង​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដើម្បី​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំ​១៩៩៣។​ តាម​រយៈ​នៃ​បេសក​កម្ម​ការ​ទូត​យោធា ​របស់​លោក​អនុ​ព័ន្ធ​យោធា​ចាស់​ ឯកឧត្ដម​ជឿ​ជាក់​ថា ​ទៅ​ថ្ងៃ​អនាគត​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូ​នេស៊ី ​នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ ដើម្បី​ឲ្យ​ចំណង​មិត្តភាព ​សាមគ្គីភាព​ កិច្ច​សហប្រតិបត្តិការ​ រវាង​រដ្ឋាភិបាល​កង​ទ័ព​ និង​ប្រជា​ជន​ប្រទេស​ទាំង​ពីរ​ មាន​ភាព​ល្អ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ