នាយ​​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​វៀត​ណាម ​អញ្ជើញ​ចូល​ជូន​ពរ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១​​ ទិវា​​​កំណើត​​កង​​យោធ​ពល​ខេមរ​ភូមិន្ទ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ ​លោក​វរសេនីយ៍​ឯក ​ចិន ​វ៉ាន់​ទឹម​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​វៀត​ណាម​ប្រចាំ​កម្ពុជា​ បាន​ដឹក​នាំ​សហការី​ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ជូន​ពរ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ​ទិវា​កំណើត​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ០៩ ​វិច្ឆិកា ​ឆ្នាំ១៩៥៣-​០៩​ វិច្ឆិកា ​ឆ្នាំ​២០២៤ ​នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​។

     ក្នុង​ឱកាស​នោះ ​លោក​វរសេនីយ៍​ឯក​ ចិន​ វ៉ាន់​ទឹម ​ក្នុង​នាម​បក្ស​រដ្ឋា​ភិបាល ​និង​កង​ទ័ព​ប្រជាជន​វៀត​ណាម ​បាន​សម្ដែង​អំណរ​សាទរ​ខួប​លើក​ទី​៧១ ​ថ្ងៃ​កំណើត​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជូន​ពរ​ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ ទូ​ទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ សូម​មាន​សុខ​ភាព​ល្អ​បរិបូណ៍ និ​ង​ទទួល​ជោគ​ជ័យ​គ្រប់​ភារ​កិច្ច​ ដែល​ថ្នាក់​ដឹក​នាំ​ប្រគល់​ជូន​។​ លោក​វរសេនីយ៍​ឯក​ ចិន ​វ៉ាន់​ទឹម​ បាន​រំលេច​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ឆ្នាំ​២០២៣​-​២០២៤​ ដែល​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ ក្នុង​នោះ​ពិធី​រំឭក​ខួប​អនុស្សាវរី​យ៍​លើក ​ទី​​៤៥-៥៦ និង​៥៧ ​ទិវា ​ចង​ចាំ​​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ​ពត​ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ឆ្លុះ​បញ្ចាំង​ ពី ​ការ​វិវត្តន៍​របស់ក​ម្ពុជា ​ក៏​ដូច​ជា​ការ​វិវត្តន៍​នៃ​ទំនាក់​ទំនង​កម្ពុជា​-​វៀតណាម ​និង​ការ​ធ្វើ​លំហាត់​រួម​គ្នា​ក្នុង​កិច្ច​ការ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​មនុស្ស ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ ​ប្រទេស​ឡាវ,​ ជំនួប​ប្រា​ស្រ័យ​ទាក់​ទង​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​ទាំង​៣​ វៀត​ណាម​-​កម្ពុជា​-​ឡាវ​ នៅ​ខេត្ត​កន្ទុំ ​និង​នៅ​តំបន់​ព្រំ​ដែន​ត្រី​កោណ​មរកត​ វៀតណាម​-​កម្ពុជា​-​ឡាវ ​កាល​ពី​ឆ្នាំ​ ២០២៣ ​ពិសេស​នៅ​ឆ្នាំ​នេះ​កម្ពុជា ​កំពុង​គ្រោង​រៀប​ចំ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​៣​ប្រទេស ​និង​លំហាត់​សម​យុទ្ធ​រួម​គ្នា​ កម្ពុជា​-​វៀតណាម​-​ឡាវ ​ឆ្នាំ​២០២៤ ​លើ​ប្រធាន​បទ​ សង្គ្រោះ​គ្រោះ​មហន្ត​រាយ​នៃ​ការ​បាក់​រលំ​អាគារ ​មាន​ផ្នែក​មនុស្ស​ធម៌​។​

       ជា​កិច្ច​ឆ្លើយ​តប​ ឯកឧត្តម ​ទៀ​ សីហា ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការិយាល័យ​អនុព័ន្ធ​យោធា​វៀត​ណាម​ ដែល​បាន​ដឹក​នាំ​ប្រតិភូ​មក​ជូន​ពរ​ក្នុង​ឱកាស​នេះ​ និង​បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ទំនាក់​ទំន​ងមិត្តភាព ​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ ដែល​ធ្លាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​នាម​ប្រទេស​ភូមិ​ផង​របង​ជា​មួយ ​ហើយ​ជា​មិត្ត​ដ៏​ល្អ ​ចេះ​ជួយគ្នា​គ្រប់​កាលៈ​ទេសៈ។​ ​ឯកឧត្តម ឧ​បនាយករ​ដ្ឋមន្ត្រី ​ បាន​លើក​ឡើងពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ ​ដែល​កត្តា​នេះ​អាស្រ័យ​ដោយ​ប្រទេស​នីមួយៗ​សុខ​សន្តិភាព​ មាន​ស្ថិរភាព​នយោបាយ​ល្អ​ ហើយ​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ