នាយ​​​ឧត្តម​​សេនីយ៍​ ចាយ សាំងយុន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែតុលា និងទិសដៅអនុវត្តខែវិច្ឆិកា ឆ្នាំ២០២៤

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ស្ថិត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ចាយ ​សាំង​យុន​ រដ្ឋ​លេខា​ធិការ​ប្រចាំកា​រ​ ក្រសួង​ការ​ពារ​ជាតិ ​នៅ​ព្រឹ​កថ្ងៃ​ទី​៣១ ​ខែតុ​លា ឆ្នាំ​២០២៤ ក្រសួងការ​ពារ​ជាតិ ​បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការងារ​ខែតុ​លា និ​ង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ខែវិ​ច្ឆិកា ​ឆ្នាំ​២០២៤​។

       ក្នុង​​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ បាន​លើកឡើ​ងពី​ព្រឹត្តិ​ការណ៍​សំខាន់ៗ ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពីស​ភាព​ការណ៍​វិវឌ្ឍន៍​រីក​ចម្រើន​ថ្មីៗ​នៅ​ក្នុង​ខែ​តុលា​កន្លង​មក​ ដែល​កង​យោពល​ខេមរ​ភូមិន្ទ​យើង ​បាន​ចូល​រួម​បំពេញ​ភារៈកិច្ច​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នានា ​ក្នុង​ឱកាស​នៃ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ​ដោយ​ទទួល​បាន​លទ្ធផ​ល​ល្អ​ប្រសើរ​។​ ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​ ក៏​បាន​លើក​ឡើងពី​លទ្ធ​ផល​ការ​ងារ​ នៃ​កិច្ច​ការពារ​សន្តិសុខ​ ស្ថិរភាព ​សណ្ដាប់​ធ្នាប់​សាធារណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ខិត​ខំ​ពុះ​ពារ​សម្រេច​បាន​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែក​ន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ​កម្លាំង​មាន​សមត្ថ​កិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន ​ក្នុង​ភារ​កិច្ច​ការពារ​ជាតិ​ ការ​ពារ​ប្រជា​ជន​។​ នៅ​ក្នុង​ខែ​តុលា ​ឆ្នាំ​២០២៤​នេះ ​កង​យោព​លខេមរ​ភូមិន្ទ​​ បាន​បន្ត​ពង្រឹង​កិច្ច​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​ នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រង​សភាព​ការណ៍​ និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ ​នៅ​តាម​តំបន់​ព្រំ​ដែន​ នូវ​សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បា​ប់ ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ជិត​ខាង​។​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ធ្វើ​ជា​ម្ចាស់​ការ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ចូល​រួម​យ៉ាង​សកម្ម​​ការ​ពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ ​ដោយ​បាន​ធ្វើ​ការ​បង្ការ​ទប់​ស្កាត់ ​និង​បង្ក្រាប​សកម្ម​ភាព​បទ​ល្មើស​គ្រប់​ប្រភេទ​ និង​ភាព​អនាធិប​តេយ្យ​ផ្សេងៗ​។​ បាន​សហការ​ចូល​រួម​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិភូ​ជាតិ ​អន្តរ​ជាតិ​នានា ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក ​ព្រម​ទាំង​គោរព​អនុវត្ត​បទ​បញ្ជា ​អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រាប​សកម្មភាព​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ