ឯកឧត្តម នាយឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ចុះ​ពិនិត្យ​ទី​តាំង​នៃ​ការ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី​២០ ​នៃ​ការ​គ្រង​ព្រះ​បរមរាជ​សម្បត្តិ​របស់ ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សី​ហ​មុនី​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​តុលា ​ឆ្នាំ​២០២៤ ​សម្ដេច​មហា​មន្ត្រី​ គុ​យ សុ​ផល​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ និង​នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់ ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ ​និង​មន្ត្រី​ជំនាញ ​នៃ​អនុ​គណៈកម្មការ​រៀប​ចំ​ពិធី​បុណ្យ​ជា​ច្រើ​ន​រូប ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ផែន​ឈរ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ​មហា​ជន​-​ប្រជា​ជន​ ធ្វើ​ការ​សាក​ល្បង​ថ្វាយ​ព្រះ​ពរ​ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី​២០​ នៃ​ការ​គ្រង​ព្រះ​បរមរាជ​សម្បត្តិ​របស់​ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម ​សីហមុនី ​ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ រាជ​ធានី​ភ្នំពេញ​។ សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី​២០​ នា​ឆ្នាំ​២០២២៤​នេះ ​បាន​គ្រោង​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​៣០​ ខែ​តុលា ​ឆ្នាំ​២០២៤​ខាង​មុខ​នេះ ​នៅ​ក្នុង​ព្រះបរម​រាជ​វាំង​ និង​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ រាជ​ធានី​ភ្នំពេញ ​ដើម្បី​ថ្វា​យ​ព្រះ​ព​រ​ព្រះ​ករុណាជា​អង្គ​ម្ចាស់​នៃ​យើង​។

      នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ អនុ​គណៈ​កម្មការ​រៀប​ចំ​កម្លាំង ​និង​បាញ់​កាំ​ជ្រួច ​នៃ​គណៈ​កម្មការ​រៀប​ចំ​ពិធី​បុណ្យ​ជាតិ ​និង​អន្តរជាតិ​ បាន​រៀប​ចំ​ផែន​ឈរ​ជា​ផែនៗ​ មាន​ប្រវែង​ប្រមាណ​ជា​៥៤​ផែន​ ដែល​មាន​ផែន​ឈរ​កង​កិត្តិយស​ត្រែ​ទ័ព​ ផែន​ឈរ​កង​ទ័ព​ទាំង​បី​ប្រភេទ ​ផែន​កង​កម្លាំង​នគរបាល​ជាតិ ​ផែន​មន្ត្រី​រាជ​ការ​ និង​ផែន​ឈរ​តំណាង​ឲ្យ​មហា​ជន​-​ប្រជា​ជន​ និង​រដ្ឋ​អំណាច ​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះពរ ​និង​ប្រារព្ធ​អង្គ​មិទ្ទិញ​ប្រមាណ​ជា​ជាង​៥០០០​នាក់​។​

      គួរ​រំឭក​អំពី​ជីវ​ប្រវត្តិ​ខ្លះៗ​ របស់​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែរ​ថា៖ ​ព្រះ​ករុណាជា​អង្គ​ម្ចាស់​ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា ​ឆ្នាំ​១៩៥៣​ ជា​ព្រះ​រាជ​បុត្រ​ នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ ព្រះ​នរោត្តម​ សីហនុ ​ព្រះបរមរតនកោដ្ឋ ​និង​សម្ដេច​ព្រះ​មហា​ក្សត្រ​ នរោត្តម ​មុនី​នាថ​សីហនុ ​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បន្ត​ពី​ព្រះ​បិតា ​ដែល​ព្រះ​អង្គ​បាន​ដាក់​រាជ្យ​កាល​ពីថ្ងៃ​ទី៧ ​ខែ​តុលា ​ឆ្នាំ​២០០៤​។​ នៅ​ថ្ងៃ​ទី​១៤ ​ខែ​តុលា ​ឆ្នាំ​២០០៤ ​ព្រះ​អង្គ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​សមាជិក​ទាំង​៩​រូប​ នៃ​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ ដើម្បី​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​។ ព្រះ​ករុណា​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី ​ទ្រង់​ឡើង​គ្រ​ងរាជ​សម្បត្តិ​នៅ​ថ្ងៃ​សុក្រ​ ទី​២៩​ ខែ​តុលា ​ឆ្នាំ​២០០៤​ ដែល​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈ​ពេល​២០​ឆ្នាំ​ហើយ​។​

      ក្នុង​ឱកាស​ចុះ​ពិនិត្យ​សកម្ម​ភាព​ហាត់​សម​ សម្តេច​មហា​មន្ត្រី​ និង​ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើ​ការ​ណែនាំ​ដល់​ឯកឧត្តម ​អស់​លោក​ប្រធាន​ស្ថាប័ន ​និង​មេ​បញ្ជាការ​កង​ឯកភាព ​ដែល​មាន​ភារៈ​កិច្ច​ចូល​រួម​ដឹ​ក​នាំ​ក្នុ​ង​ផែន​ឈរ​ ថ្វា​យ​ព្រះ​ពរ​ ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី​២០​ នៃ​ការ​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​ ត្រូ​វ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​លើ​ការ​ងារ​គ្រប់​គ្រង​កម្លាំង​ឲ្យ​បាន​ល្អ​ ប្រកប​ដោយ​វិន័យ​សេចក្ដី​ថ្លៃថ្នូរ​ ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ​ ទាំង​ផែន​ឈរ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រ​ប់​ប្រភេទ ​និង​ផែន​ឈរ​ថ្នាក់​ដឹក​នាំ​មហាជន​-​ប្រជា​ជន ​ពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ហ្វឹក​ហាត់​អប់រំ​ដល់​កង​កម្លាំង​របស់​ខ្លួន ​ឲ្យ​យល់​ពី​អត្ថន័យ​ខ្លឹម​សារ​ នៃ​ពិធី​ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ