ឧត្តមសេនីយ៍​ឯក រ៉ាត់ ដារ៉ារ័ត្ន  បាន​អនុញ្ញាត​ឲ្យ ​លោក​ឧត្តមសេនីយ៍​ទោ​ នាយ​សេនា​ធិការ​រង​ ផ្នែក​អប់រំ​ ហ្វឹក​ហ្វឺន ​និង​យុទ្ធ​សាស្ត្រ ​J8​ នៃ​ក​ងទ័ព​ហ្វីលីពីន​ ចូល​ជួប​សម្តែង​ការ​គួរ​សម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា​ ឆ្នាំ​២០២៤ ឯកឧត្តម ឧត្តមសេនីយ៍​ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ ​លោក​ឧត្តមសេនីយ៍​ទោ​ NOEL D BELERAN នាយ​សេនា​ធិការ​រង​ ផ្នែក​អប់រំ​ ហ្វឹក​ហ្វឺន ​និង​យុទ្ធ​សាស្ត្រ ​J8​ នៃ​ក​ងទ័ព​ហ្វីលីពីន​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ នៅ​ទី​ស្ដីកា​រ​ក្រសួង​ការពារជាតិ។

      នៅ​ក្នុង​ជំនួប​នោះ តាង​នាម​ក្រសួង​ការពារជាតិ​ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក រ៉ាត់ ដារ៉ារ័ត្ន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​ និង​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​ រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​នឹង​កង​ទ័ព​ហ្វីលីពីន​។ ក្នុង​ជំនួប​នោះ​ផង​ដែរ​ ក៏​បាន​ពិភាក្សា​លើ​ខ្លឹម​សារ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖  ភាគី​ហ្វីលីពីន​​បា​ន​លើក​​ឡើង​ថា ​កន្លង​មក​នេះក្រ​សួង​ការពារជាតិ​ទាំង២ បាន​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក​ ព្រម​ទាំង​បាន​បញ្ជូន​ប្រតិភូ​ចូល​រួម​ព្រឹត្តិការណ៍​នានា​ មាន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និ​ងនៅ​ប្រទេសហ្វីលីពីន​។ ជាក់​ស្ដែង​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ក្រសួង​ការពារជាតិ​ហ្វីលីពីន​ ក៏​បាន​អញ្ជើញ​មក​ចូល​រួម​នៅ​​ក្នុង​កិច្ច​ប្រជុំ​ ADMM។ នា​ពេល​ថ្មីៗនេះ​ នាយ​សេនា​ធិការ​កង​ទ័ព​ហ្វីលីពីន ក៏​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​ ហើយ​ការ​តាំង​ពិព័រណ៍​កង​ទ័ព​ហ្វីលីពីន​កន្លង​មក​ថ្មីៗនេះ​ ក្រសួង​ការពា​រ​ជាតិកម្ពុជា​ ក៏​បាន​បញ្ជូន​ប្រតិភូ​បណ្ដា​ប្រ​ភេទ​ទ័ព​ចូល​រួម​ផង​ដែរ​។ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ខាង​មុខ​នេះ​ ហ្វីលីពីន​នឹង​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​ការ​បាញ់​កាំ​ភ្លើង​អាស៊ាន​ កម្ពុជា​គ្រោង​នឹង​បញ្ជូន​កង​ទ័ព​ជើង​គោក​ទៅ​ចូល​រួម​ផង​ដែរ​។ ភាគី​ហ្វីលីពីន​ក៏​បាន​ស្នើ​សុំ​ភាគី​កម្ពុជា​ពង្រីក​បន្ថែម​ទៅ​លើ​ផ្នែក​អប់រំ​ហ្វឹកហ្វឺន និងបណ្តុះ​បណ្តាល ​ជា​ពិសេស​វគ្គបញ្ជាការសេនាធិការ ដែល​ភាគី​ហ្វីលីពីន​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​កា​រនេះ​។

      ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ រ៉ាត់ ដារ៉ារ័ត្ន បាន​ថ្លែង​អំណរ​គុណ​ លោក​ឧត្តមសេនីយ៍​ទោ​  NOEL D BELERAN នាយ​សេនា​ធិការ​រង​ ផ្នែក​អប់រំ​ហ្វឹក​ហ្វឺន​ និង​យុទ្ធ​សាស្ត្រ J8 នៃកង​ទ័ព​ហ្វីលីពីន​ និងគណៈប្រតិភូ​ដែល​បាន​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ ​បាន​សម្តែង​ការ​គួរ​សម​ចំពោះ​ថ្នាក់​ដឹក​នាំ​​ក្រសួង​ការ​ពារ​ជាតិ​នា​ពេល​នេះ​ និង​បាន​លើក​ឡើង​នូវ​ការ​រីក​ចម្រើន​ នៃ​ទំនាក់​ទំនង​​នៃ​ប្រទេស​ទាំង​ពីរ​ ព្រម​ទាំង​បាន​លើក​ឡើង​អំពី​គោល​បំណង​ខាង​លើ​ ហើយ​ចំពោះ​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ពង្រីក​បន្ថែម​លើ​ផ្នែក​អប់រំ​ហ្វឹក​ហ្វឺន​ និង​បណ្តុះបណ្តាលរវា​ង​កង​ទ័ព​នៃ​ប្រទេសទាំង​ពីរ​ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​យោធា​ដល់​ប្រទេស​ទាំង​ពីរ​ ហើយក​ង​យោធ​ពលខេម​រ​ភូមិន្ទ​ និង​ពិនិ​ត្យ​លើ​លក្ខណៈ​សម្បត្តិ​របស់​បេក្ខភាព​ទៅ​ចូល​រួម​វគ្គ​សិក្សា​នីមួយៗ​ ដែល​ភាគី​ហ្វីលីពីន​បាន​ផ្តល់​ឲ្យ​ភាគី​កម្ពុជា​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ