នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់ ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ជំនាញ​នាំ​មុខ​ នៃ​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ និង​វៀត​ណាម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ រសៀល​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ២​០២៤​ បន្ទាប់​ពី​បាន​អញ្ជើញ​ដឹ​ក​នាំ​ក្រុម​នាំ​មុខ​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ និង​វៀត​ណាម​ ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​ រវាង​កង​ទ័​ពបី​ប្រទេស​កម្ពុជា​-ឡាវ-វៀតណាម​ នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​អាវុធ​ហត្ថ​ភ្នំ​ជុំ​សែន​រីក​រាយ​ ក្នុង​ខេត្ត​កំព​ង់ឆ្នាំង​ និង​នៅ​​វិទ្យា​ល័យ​ទេព​ប្រណម្យ​ ក្នុង​ទឹ​កដី​ខេត្ត​កណ្តាល​រួច​មក​ ឯកឧត្តម​ នា​យ​ឧត្តម​សេនីយ៍​ ឥត សារ៉ាត់ អនុ​ប្រធាន​ប្រចាំការ​ ​នៃ​គណៈ​កម្មការ​អន្តរ​ក្រសួង ​បាន​ដឹក​នាំ​ប្រជុំជា​មួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ និង​ក្រុម​ការងារ​ជំនាញ​នាំ​មុខ​ នៃ​ក្រសួង​ការពា​រ​ប្រទេស​ឡាវ​ និង​វៀត​ណាម​ ដើម្បី​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួម​ រវា​ង​កង​ទ័ព​បី​ប្រទេសកម្ពុជា-ឡាវ​-វៀតណាម​ នៅ​ក្នុង​ពាក់​កណ្តាល​​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​ ខាង​មុខ​។

      ក្នុង​កិច្ច​ប្រជុំនា​ឱកាស​នោះ ​គណៈ​ប្រតិភូ​ក្រសួង​ការពា​រជាតិ​ឡាវ​ ដឹក​នាំ​ដោយ​ ឧត្តម​សេនីយ៍​ទោ​ ស៊ុម​ផន​ មីតាក់​ផន​ អនុ​ប្រធាន​អគ្គ​សេនា​ធិកា​រកង​ទ័​ពប្រជាជន​ឡាវ​ និង​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ ដឹក​នាំ​ដោយ​ ឧត្តម​សេនីយ៍​ទោ​ ង្វៀន ចុងប៊ីញ អនុ​​ប្រធាន​​អគ្គ​សេនា​ធិការ​ នៃក​ងទ័ព​ប្រជាជន​វៀត​ណាម​។

​      នាយឧត្តមសេនីយ៍ ​ឥត សារ៉ាត់ បានថ្លែងថា​៖​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ និ​ង​ការ​ធ្វើ​លំហាត់​រួម​គ្នា​រវាង​កង​ទ័ព​ទាំង​៣ប្រទេស ​ធ្វើ​ឡើង​ និង​អនុវត្ត​តាម​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​៣ ​ក្នុង​គោល​បំណង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ​រវា​ងប្រទេស​ជិត​ខា​ងល្អ ​និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ស្រប​តាម​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ទាំង​៣​ និង​ក្នុង​គោល​បំណង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កង​ទ័ព​ទាំង​៣ ​កម្ពុជា​-​ឡាវ​-​វៀតណាម​ ឱ្យកាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​។ ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ការ​ធ្វើ​លំហាត់​កង​ទ័ព​ទាំង​៣​ប្រទេស​ឲ្យ​សម្រេច​ជោគ​ជ័យ ​ឯកឧត្តម  ឥត សារ៉ាត់ ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ និង​អប់រំ​កម្លាំង​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​ និង​ការ​ធ្វើ​លំហាត់​​ឲ្យពង្រឹង​ពង្រីក​ការ​សាមគ្គី​ភាព​ មិត្ត​ភាព​​ ប្រទេស​ទាំង​៣ កង​ទ័ព​ទាំ​ង​៣ ដែល​ជា​និច្ច​កាល​ បាន​សហ​ការ​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កាលៈ​ទេសៈ។​ ធ្វើការផ្សព្វ​ផ្សាយ​ដល់​មហា​ជន ​ប្រជាជ​ន​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​កង​ទ័ព​ទាំង​៣ ដែល​ការ​ចូល​រួម​អបអរសាទរ​ហើយ​គាំទ្រ​កិច្ច​ប្រជុំ​ និង​ការ​ធ្វើ​លំហាត់​កង​ទ័ពទាំង៣​ប្រទេស​នេះ​ ព្រម​ទាំង​រួម​គ្នាទ​ប់​ស្កាត់​ការ​ឃោសនា​ញុះ​ញង់​បំភាន់​ដល់​មហាជន​ ប្រជាជន​ឲ្យ​យល់​ខុស ​​ប្រាស់​ចាក​ពី​អ្វី​ដែ​ល​​ជា​ការ​ពិត​។

​      ឯកឧត្តម​បញ្ជាក់​ថា៖ ការ​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​កម្ពុជា-វៀតណាម​-​ឡាវ​ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ឆ្នាំ​២០២៤នេះ និង​បាន​ផ្តល់​ឱកាស​ដល់​កង​ទ័ព​​ទាំ​ង​៣ប្រទេស នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព ​សាមគ្គី​ភាព​ ជា​ប្រពៃណី ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ​ លើ​មូល​ដ្ឋាន​កិច្ច​សហប្រតិបត្តិការ ​នៃ​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។ តាម​រយៈ​កិច្ច​ប្រជុំ​ ឯកឧត្តម ឥត សារ៉ាត់ ក៏​បាន​សំណូម​ពរ​ដល់​កម្លាំង​ចូល​រួម​ធ្វើ​លំហាត់​ និង​កីឡា​យោធា​កង​ទ័ព​ទាំង​៣​ប្រទេស​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​តាម​ផែន​ការ​ និង​ធានាសុវត្ថិភាព​ឲ្យ​បាន​ល្អ​ទាំង​មនុស្ស​ និង​គ្រឿង​បំពាក់​ ព្រម​ទាំ​ងត្រូវ​សហការ​គ្នា​ ស្រឡាញ់​គ្នា​សាមគ្គី​គ្នា​ និង​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ