ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះពិនិត្យការសាកល្បង នៃក្បួនព្យុហយាត្រាកងពលតូចលេខ៧០ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ បង្កើតកងពលតូចលេខ៧០

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កង​ពល​តូច​លេខ​៧០ នៅ​ថ្ងៃស្អែក​ នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ បង្កើត​កង​ពល​តូច​លេខ​៧០​ ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ១៩៩៤ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ២០២៤។ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា​ ឆ្នាំ២០២៤​កន្លង​ទៅ​នេះ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ ទៀ សីហា​ ឧបនាយ​ក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពា​រជាតិ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាក​ល្បង​ នៃ​ក្បួន​ព្យុហយាត្រា​កង​ពល​តូច​លេខ​៧០ ក្នុង​ឱកាស​អបអរសាទ​រខួប​អនុស្សាវរីយ៍​លើ​ក​ទី​៣០ បង្កើត​កង​ពល​តូច​លេខ​៧០ ដោយ​មាន​ប្រភព​ផ្ដើម​ចេញ​ពី​វរសេនា​តូច​លេខ​៧១ មក​ទល់​ពេល​នេះ​ កង​ពល​តូច​លេខ​៧០មាន​ការ​វិវឌ្ឍ​ឈាន​ឡើង​ជា​លំដាប់​ ដោយ​កង​ពល​បាន​ការ​លំបាក​ តូច​ធំ​ជា​ច្រើន​រាប់​មិន​អស់ ​ក្នុង​ការ​បំពេញ​ភារៈកិច្ច​របស់​ខ្លួន​ ស្ដែង​ឡើង​នូ​វកា​រ​ធ្វើ​ពលិកម្ម​ដ៏​ធំ​ធេង​មិ​នខ្លាច​នឿយ​ហត់​ របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​គ្រប់​រូប​ ក្នុង​ដំណាក់​កាល​នីមួយ​ៗ ដើម្បី​សម្រេច​បាន​នូវ​បុព្វហេតុ​ដ៏​ពិសិដ្ឋ​ គឺ​ការពារ​ជាតិ​មាតុ​ភូមិ​ និង​ប្រជា​ពល​រដ្ឋ​ជា​ទី​ស្នេហា​។ ប្រពៃណី​​​ដ៏​ល្អ​ផូរផង់រ​បស់​កង​ពល​តូច​៧០ ដែល​ទទួ​លបាន​រហូត​ម​កដល់​ពេល​នេះ​ គឺ​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ និង​ស្នាដៃ​សម្រេច​បាន​គឺ​ វរសេនាធំ​លេខ​៧០ ត្រូវ​បាន​កែ​សម្រួល​ជា​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០ ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​របស់​អគ្គ​សេនា​ធិកា​រ​ តាម​អនុក្រឹត្យ​លេខ​៥១ ចុះថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ១៩៩៤ រប​ស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០ ត្រូវ​បាន​ផ្ទេរ​ក្រប​ខ័ណ្ឌ​ពី​អគ្គបញ្ជាការ​ដ្ឋាន​ មក​ក្រោម​ចំណុះ​ផ្ទាល់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ តាម​ប្រកាស​លេខ​២៥៤ ចុះ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ២០១៨ រប​ស់​ក្រសួង​ការពារ​ជាតិ​ តាម​ផែន​ការ​កំណែ​ទម្រង់​កង​យោធ​ពល​ខេម​រ​ភូមិន្ទ ហើយ​បាន​កែ​សម្រួល​ឈ្មោះ​ពី​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០ កងពល​តូច​លេខ​៧០ តាម​ប្រកាស​លេខ​៥៤២ ​ចុះ​ថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ២០១៩ របស់​ក្រសួង​ការពា​រជា​តិ​។

       ឆ្លង​កាត់​សកម្មភាព​បំពេញ​ភារកិច្ច​អស់​រយៈ​ពេល​៣០ឆ្នាំកន្លង​មក​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កង​ពល​តូច​លេខ​៧០ ក្រោម​ការ​ដឹ​ក​នាំ​បញ្ជា​របស់​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ម៉ៅ សុផាន់ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ និ​ង​ជា​អតីតមេ​បញ្ជាការ​កង​ពល​តូច​លេខ​៧០ និង​ការ​ដឹក​នាំ​បន្ត​ដោយ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហែម​ ថា មេ​បញ្ជាការ​កង​ពល​តូច​លេខ​៧០ នាពេលបច្ចុប្បន្ន​ ព្រម​ទាំង​មេ​បញ្ជាការ​រង​​គ្រប់​ជាន់​ថ្នាក់​ បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ស្នូល​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបា​ល​ ក្រសួង​ការពារជា​តិ អគ្គ​បញ្ជាការ​ និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ប្រគល់​ជូន  និ​ងបាន​ពង្រឹង​ភាព​ម្ចាស់​ការ​ ក្នុង​ស្មារតី​ស្នេហា​ជាតិ​ មាន​ឆន្ទៈ​មោះ​មុត​ ក្នុង​កិច្ច​ការ​ពារ​ធិបតេយ្យ ​បូរណភាព​ទឹក​ដី​ ថែ​រក្សា​សុខ​សន្តិភាព ​ស្ថិរភាព​នយោ​បាយ ​ជូន​ជាតិ​មាតុ​ភូមិ​ និង​ប្រជាជន ​កសាង​អង្គភាព​របស់​ខ្លួន​រឹង​មាំ​លើ​គ្រប់​វិស័យ​។ ក្នុង​បេសក​កម្ម​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជាជន ​មេ​បញ្ជាការ​កង​ពល​តូច​ តែង​តែប្រកាស​យ៉ាង​ដាច់​ណាត់​ថា​ ប្ដេជ្ញា​វាយ​កម្ទេច​រាល់​ការ​ឃុប​ឃិត​ ប៉ុន​ប៉ង​បំផ្លាញ​សន្តិភាព​ ឧបាយកល​ បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹក​ដី​កម្ពុជា​ និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​។ នាយ​ទាហាន​ នាយ​ទាហាន​រ​ង​ និង​ពល​ទាហាន​ កង​ពល​តូច​លេខ​៧០ មាន​ចិត្ត​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​ សាសនា ព្រះមហាក្សត្រ និង​ប្ដេជ្ញា​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​  ការពារ​ព្រះ​មហាក្សត្រ ​ការ​ពារ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់ ​ការពា​រសុខ​សន្តិភាព​ អធិបតេយ្យភាព​ បូរណ​ភាព​ទឹក​ដី​ ឲ្យ​បាន​ស្ថិត​ស្ថេរ​រឹង​មាំ​ជា​អមតៈ។

       ក្នុង​រយៈ​ពេល​៣០ឆ្នាំ​​កន្លង​មក​នេះ​ កង​ពល​តូច​លេខ​៧០ សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗជា​ច្រើន​ លើ​ការ​កសាង​អង្គភាព​ជំរំជម្រក​ស្នាក់​នៅ​របស់​កង​ទ័ព​ អគារ​មន្ទីរ​ពេទ្យ​ ឃ្លាំង​ដាក់​សម្ភារៈ ​គ្រឿង​ដាក់​រថយន្ត​​ រថពាស​ដែក​  រោងដាក់​រថយន្ត​ រថពា​ស​ដែក​ រថក្រោះ​ អគា​រ​ផ្ទះ​បាយ​ ផ្លូវចាក់បេតុង និង​ផ្លូវ​ក្រាល​កៅ​ស៊ូ​ខ្វាត់​ខ្វែង​ សំណង់​អគារ​ និង​ទី​លាន​ហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិត​សម្រាប់​ធ្វើ​សម​យុទ្ធ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ភ្នំ​ធំ​ម្រះ​ព្រៅ​ ក្នុង​ខេត្ត​កំព​ង់​ស្ពឺ​ និង​សាលា​ហ្វឹក​ហ្វឺន​តេ​ជោ​សែន​ជុំ​គិរី​ ស្ថិត​នៅ​ស្រុក​ជុំគិរី​ ខេត្ត​កំពត​។ ក្រោម​​កា​រ​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​ឧបត្ថម្ភ​ពី​ សម្តេច​តេជោ​ ហ៊ុន សែន​ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ និង​ការ​ជួយ​ឧបត្ថម្ភ​ពី​ សម្តេចមហា​បវរអធិបតី​ ហ៊ុន ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត​ ព្រម​ទាំង​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​ និង​ប្រទេស​ជា​មិត្ត​ ក្នុង​រយៈ​ពេល​៣០ឆ្នាំ​កន្ល​ង​មក​នេះ កង​ពល​បាន​ពង្រីក​ការ​កសាង​ទាំង​នៅ​ក្នុង​ទីបញ្ជាការ​កង​ពល​ មាន​ទី​តាំង​នៅ​ចោម​ចៅ​ រាជធា​នី​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​វរសេនាតូច​របស់​កង​ពល​ ដែល​បោះ​ទី​តាំ​ង​នៅ​តាម​បណ្ដា​ខេត្ត​នានា​។ ទន្ទឹម​នឹង​​នេះ ជាមួយនេះ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​បន្ថែម​នូវ​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​ជាមិត្ត​ ធ្វើឲ្យ​កង​ពល​តូច​លេខ​៧០​ ក្លាយជា​កង​ទ័ព​ជំនាញ​មួយ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​ត្រូវ​បាន​លើក​​កម្ពស់​សមត្ថភាព​ជា​ប្រចាំ​ ហើយ​មាន​សមត្ថភាព​ឯកទេស​ជំនាញ​ច្រើន​ ដែល​អាច​នឹង​បំពេញ​កិច្ច​ការពា​រ​បូរណ​ភាព​ទឹក​ដី​បាន​យ៉ាង​ពេញ​លេញ​ មាន​កិច្ច​សហប្រតិបត្តិការ​ជាតិ​ អន្តរជាតិ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ