ពិធី​បូជា​សព​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​សែម ​សុវណ្ណ​នី​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នា​វេលា​ម៉ោង​០៨:០​០នា​ទី​ព្រឹក​ ថ្ងៃ​សៅរ៍​ ១០​កើត​ ខែ​អស្សុជ ​ឆ្នាំ​រោង​ ឆស័ក ​ព.ស.២៥៦៨ ​ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែ​តុលា ​ឆ្នាំ​២០២៤​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​អញ្ជើញ​ចូល​រួម ​ក្នុង​ពិធី​បូជា​សព​ ឯឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សែម ​សុវណ្ណនី​ អនុ​ប្រធាន​ទី១​ គណៈ​កម្មា​ធិការ​ជាតិ​សម្រប​សម្រួល​កិច្ច​ការ​បញ្ជូន​កង​កម្លាំង​ចូល​រួម​បេសក​កម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ និង​ជា​អគ្គ​នាយក​ មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​ទីលាន​មុខ​វត្ត​បទុមវតី​ សង្កាត់​ចតុមុខ ​ខណ្ឌ​ដូន​ពេញ ​រាជ​ធានី​ភ្នំពេញ។​

       សូម​រំលឹក​ផង​ដែរ​ថា៖ ​​នាយ​​ឧត្តម​សេនីយ៍ ​សែម ​សុវណ្ណនី​ បាន​ទទួល​មរណៈ​ភាព​កាល​ពី​ថ្ងៃទី​៨​  ខែ​តុលា ​ឆ្នាំ​២០២៤ ​វេលាម៉ោង៦ល្ងាច​ ក្នុង​ជន្មាយុ​៦៥​ឆ្នាំ​ ដោយរោគាពាធ ហើយ​សព​របស់​ឯកឧត្តម​ ត្រូវ​បាន​ប្រារព្ធ​ពិធី​តម្កល់​ធ្វើ​បុណ្យ​ទក្ខិណា​នុប្បទាន​តាម​គន្លង​ប្រពៃណី​សាសនា ​និង​ពិធី​ការ​កង​ទ័​ព នៅ​គេហដ្ឋាន​សង្កាត់​ទួល​ស្វាយ​ព្រៃទី១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ