ឯកឧត្តម​ ​នាយ​​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​៩​ខែ ​និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ត្រី​មាស​ទី​៤ ​ឆ្នាំ​២០២៤​ ក្រសួង​ការ​ពារ​ជាតិ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       រសៀល​ថ្ងៃទី៩​ ​ខែ​​តុលា ​ឆ្នាំ​២០២៤ ​ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការងា​រ​៩​ខែ ​និង​លើក​ទិ​ស​ដៅ​សម្រាប់​អនុវត្ត​បន្តត្រីមាសទី៤ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

       ក្នុង​របាយ​ការណ៍​បូក​សរុប​ការងា​រ ​ដែល​បាន​លើក​ឡើងពី​ព្រឹត្តិការណ៍​សំខាន់ៗ​ ដែល​កើត​មា​នឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​បាន​បង្ហាញ​ពី​សភាព​ការណ៍​វិវឌ្ឍន៍​រីក​ចម្រើន​ថ្មី​ៗ ក្នុង​រយៈ​ពេល​៩ខែ​កន្ល​ង​មក​ ដោយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យើង​បាន​ចូល​រួម​បំពេញ​ភារៈកិច្ច​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័ន​នានា ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ។​ ក្នុង​របាយការណ៍​ប្រចាំ៩​ខែ​បាន​លើក​ឡើងពី​លទ្ធផល​ការងារ​ នៃ​កិច្ច​ការពារ​សន្តិសុខ ​ស្ថិរភាព ​សណ្ដាប់​ធ្នាប់​សាធារណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ខិ​ត​ខំ​ពុះ​ពារ​សម្រេច​បាន​ នៅ​ក្នុង​រយៈ​ពេល​៩ខែ​កន្លង​ទៅ ​ក្រោម​កិច្ច​សហការ​ជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច ​និង​អាជ្ញាធរ​មូល​ដ្ឋាន​ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​ ការពារ​ប្រជាជន​។​

       នៅ​ក្នុង​រយៈ​ពេល​៩​ខែក​ន្លង​មក​នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​បន្ត​ពង្រឹង​កិច្ច​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​ នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិសាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រង​សភាព​ការណ៍​ និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​ នៅ​តាម​តំបន់​ព្រំ​ដែ​ន និង​សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បា​ប់​ទៅ​វិញ​ទៅ​ម​ក រវា​ងប្រទេស​ជិត​ខាង​។​ បណ្ដា​ស្ថាប័ន​អង្គភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ផែន​កា​រសកម្មភាព​ការងារ​របស់​ខ្លួន​ និង​បាន​បន្ត​អនុវត្ត​ការងារ​ហ្វឹក​ហ្វឺន​, ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោបាយ ​និង​ការងារ​សតិ​អារម្មណ៍​កង​ទ័ព,​ ការងារ​កសាង​បែប​បទ​យោធិន​ចូល​និវត្តន៍ ​និង​ប្រភេទ​២,​ ការងារ​កសាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​ផ្សេងៗ, ​ការ​ងារ​ធានា​ភស្តុភារ​-​ហិរញ្ញវត្ថុ,​ ការងារ​ធានា​គ្រឿង​បំពាក់​សម្ភារៈ​បច្ចេក​ទេស​ កែច្នៃ ​ជួស​ជុល ​ថែទាំ ​លើក​កម្ពស់​សុវត្ថិភាព​គុណ​ភាព​គ្រឿង​បំពាក់,​ ការងារ​សុខា​ភិបាល ​បាន​លើក​កម្ពស់​សុខុមាល​ភាព,​ បាន​គ្រប់​គ្រ​ង និង​ធានា​ដល់​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​បញ្ជូនសារ,​ ការ​ងារ​កសាង​បណ្ដាញ​ផ្លូវ​គមនាគមន៍ ​ស្ពាន​ លូ ​និង​សំណង់​ផ្សេងៗ​ក្នុង​កង​ទ័ព,​ បាន​គ្រប់គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ធ្វើ​ការងារល្អ​លើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​យោធា​ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ​និង​នៅ​លើ​សកលលោក,​ ការងារ​កសាង​នូវ​ដំណើរការ​វិមាន​ឈ្នះ​ឈ្នះ ​និង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា,​ បន្ត​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព ​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ ព្រម​ទាំង​ការ​ងារ​មួយ​ចំនួន​ទៀត​ដោយ​សម្រេច​បាន​នូវ​លទ្ធផ​ល​ល្អ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ