ឯកឧត្តម ​ទៀ ​សីហា ​អញ្ជើញ​ដឹក​នាំ​​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​ របស់​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​ថ្នាក់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ​និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​ រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ-​វៀត​ណាម​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កាល​ពីរ​សៀល​ថ្ងៃ​ទី​២៦ ​ខែក​ញ្ញា ​ឆ្នាំ​២០២៤ ​នៅ​ទី​ស្ដី​ការ​ក្រសួង​ការពារ​ជាតិ​ បាន​ប្រជុំ​ត្រួ​ត​ពិនិត្យ​វឌ្ឍន​ភាព​ការ​ងារ​ រប​ស់​គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​ រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ-​វៀត​ណាម​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្រោម​អធិបតី​ភាព​​​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ​ សីហា ​ឧប​នាយ​ករ​ដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្ត​រ​ក្រសួង។​

       នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ខៀវ​ ឆេន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ ​សមាជិក​គណៈ​កម្មការ​អន្តរ​ក្រសួង ​និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​ បាន​អាន​សេចក្ដី​សម្រេច​រប​ស់​រាជ​រដ្ឋាភិបាល​ស្ដី​ពី​ ការ​បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួ​ម រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ បាន​ប្រកាស​តែង​តាំ​ង នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា​ ឧបកនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង ​និង​អនុ​ប្រធាន​ចំនួន​៧​រូប ​ព្រម​ទាំង​សមាជិក​គណៈ​កម្មការ​អន្តរ​ក្រសួង​ចំនួន​៣០​រូប​។​

       បន្ទាប់​មក ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥ​ត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ​គណៈ​កម្មការ​អន្តរ​ក្រសួង ​បាន​រាយ​ការណ៍​ក្នុង​កិច្ច​ប្រជុំ​ នៅ​របាយ​ការណ៍​សេចក្ដី​សង្ខេប​ស្ដី​ពី​ សកម្មភាព​ការ​ងារ​ និង​ទិស​ដៅ​អនុវត្ត​បន្ត​របស់​លេខា​ធិការ​ដ្ឋាន​ និង​អនុ​គណៈកម្មការ​ជំនាញ​ពាក់​ព័ន្ធ​ នៃ​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ ក្នុង​ពេល​កន្លង​មក​ដូច​ជា៖ ​ការ​ងារ​ពិធីការ​, ការ​ងារ​រៀប​ចំ​ផែន​ការ​ធ្វើ​លំហាត់​សម​យុទ្ធ,​ ការ​ងារ​រៀប​ចំ​ខ្លឹម​សារ​កម្ម​វិធី​កីឡា ​សិល្បៈ ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មា​ន​, ការ​ងារ​ធានា,​ ការ​ងារ​ការពារ​សន្តិសុខ​ និង​ការ​ចុះ​ទៅ​ពិនិត្យ​ទី​តាំង​សម្រាប់​ធ្វើ​លំហា​ត់​សម​យុទ្ធ។​ ក្នុង​ឱកាស​នោះ​ដែរ​ កិច្ច​ប្រជុំ​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​ នៅ​បាន​ឆ្លង​ឡូហ្គោ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ ​និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួ​ម រវាង​កង​ទ័​ពបី​ប្រទេស​កម្ពុជា​-​ឡាវ-​វៀតណាម ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​

        មាន​មតិ​បូក​សរុប​កិច្ច​ប្រជុំ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ ឧបកនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធា​ន​គណៈ​កម្មការ​អន្ត​រក្រសួង​ បាន​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​អនុ​គណៈកម្មការ​ជំនាញ​ពាក់​ព័ន្ធ​ នៃ​គណៈ​កម្មការ​អន្ត​រ​ក្រសួង ​ដែល​បាន​ខិត​ខំ​បំពេញ​ការងារ​ក្នុង​ពេល​កន្លង​មក​។​ ឯកឧត្តម ​នាយ​ឧត្ត​មសេនីយ៍​ ទៀ​ សីហា​ បាន​ជំរុញ​ឲ្យ​អនុគណៈ​ជំនាញ​ទាំង​អ​ស់ បន្ត​ការ​សហ​ការ​គ្នា​ជា​មួយ​ស្ថាប័ន​ដែល​មាន​ការ​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ជា​ធាតុ​ចូល​ ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ថ្នាក់​រដ្ឋមន្ត្រីការពារ​ជាតិ​ និង​ធ្វើ​លំហាត់​សម​យុទ្ធ​រួម ​រវាង​កង​ទ័ព​បី​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឲ្យ​បាន​សម្រេច​ជោគ​ជ័យ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ