ឯកឧត្តម ​​ឃឹម ​​ប៊ុ​ន​​សុង ​អញ្ជើញ​​ចុះ​​សួរ​​សុខ​​ទុក្ខ​​បង​​ប្អូន​​យោធិន​ពិការ ​គូលែន​៣១៧ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ឯកឧត្ដម​ នាយ​ឧត្ដម​សេនីយ៍ ​ឃឹម​ ប៊ុន​សុង​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃទី​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​បាន​ដឹក​នាំ​ប្រតិភូ​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​បង​ប្អូន​នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពល​ទាហាន ​នៅ​ក្នុង​ឱកាស​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​កាន់​សាសនា​ព្រះ​ពុទ្ធ​ ប្រារព្ធ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ប្រពៃណី​ខ្មែរ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិ​ន​ពិការ​ សម្តេច​តេជោ​ហ៊ុន​សែន​គូ​លែន​៣១៧ ​ខេត្ត​សៀម​រាប​ ចំនួន​២៩៣គ្រួសារ​។

       បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ពៅ​ ស៊ា​ នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ​សម្ដេច​តេជោ​ហ៊ុន​សែន​គូលែន​៣១៧​សៀម​រាប​រួច​ម​ក ក្នុង​នាម​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឯកឧត្ដម​ ឃឹម​ ប៊ុន​សុង​ បាន​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ​ពី​សំណាក់​ប្រមុខ​ថ្នាក់​ដឹក​នាំ ​ដែល​ជា​និច្ច​កាល​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ​ និង​ជីវភាព​រស់​នៅ​របស់​យោធិន ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ជា​ពិសេ​ស​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ សម្តេច​តេជោ​ហ៊ុន​សែន​គូ​លែន​៣១៧ ​ខេត្ត​សៀម​រាប​ទាំង​អ​ស់ នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ប្រពៃណី​ជាតិ​ ក៏​ដូច​ជា​ពិធី​បុណ្យ​ជាតិ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ តែង​តែ​ចុះ​មក​សួរ​សុខ​ទុក្ខ​ដល់​បង​ប្អូន​យោធិន​ពិការ​ បាត់​បង់​សុពល​ភាព​ការងារ​ និង​យោធិន​និវត្ត​ នៅ​តាម​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ក៏​ដូច​នៅ​តាម​បណ្ដា​កង​ពល​ និង​អង្គភាព​ផង​ដែរ​។ ឯកឧត្ដម​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​យោធិន​ គ្រួសារ​យោធិន​ពិការ​ ដែល​បាន​លះ​បង់​ប្តី ​និង​សមាជិក​គ្រួសារ ​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​មាតុ​ភូមិ,​ ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​តែង​តែដឹ​ង​គុណ​ជានិច្ច​ ចំពោះ​វីរៈភាព​ដ៏​អង់​អាច​ក្លាហាន​របស់​យោធិន​ពិការ​ ដែល​បាន​លះ​បង់​សាច់​ឈាម ​ដើម្បី​បុព្វ​ហេតុ​ជាតិ ​និង​មាតុភូមិ​ដោយ​គុណ​បំណាច់​ទាំង​នេះ ​សម្ដេច​តេជោ ​និង​ សម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ផ្តល់​នូវ​អ្វីៗ​ទាំង​អស់​គ្រប់​បែប​យ៉ាង ​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​យោធិន​ពិការ​ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​យោធិន​ពិការ ​កាន់​តែ​ប្រសើរ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។​ ឯកឧត្តម​ ក៏​បាន​ធ្វើ​ការ​ផ្ដាំ​ផ្ញើ​ដល់​យោធិន​ពិការ​ទាំង​អស់​ ត្រូវ​ខិត​ខំ​ថែ​រក្សា​សុខ​ភាព​ និង​សំខាន់​ចូល​រួម​​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ផ្សេងៗ។​

       នៅក្នុងឱកាសនោះ ឯកឧត្ដម ឃឹម ប៊ុនសុង បាននាំយកអំណោយ និងថវិការបស់ ឯកឧត្តម ទៀ សីហា ចែកជូនដល់យោធិនពិការ និងគ្រួសារចំនួន២៦៦គ្រួសារ, គ្រូបង្រៀនចំនួន២៥គ្រួសារ, ពេទ្យឆ្មបចំនួន២គ្រួសារ, សរុបចំនួន២៩៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានឃាត១កញ្ចប់ មានមី ត្រីខ ស្ករស ទឹកដោះគោ និងថវិកា៣ម៉ឺនរៀល និងបានប្រគល់ថវិកាជួនដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧គូលេន សៀមរាប ចំនួន៣លានរៀលផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ