ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ លី ​កុសល ​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ដល់​យោធិន​របួស​ ជំងឺ ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ឯកឧត្តម​ ឧត្តម​​សេនីយ៍ឯ​ក ​លី​ កុសល​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែងថា​៖ “គ្រូ​ពេទ្យ​ពូកែ ​អ្នក​ជម្ងឺ​ឆាប់​ជា”​។​ ឯកឧត្តម ​លី ​កុសល​ បាន​ថ្លែង​ដូច្នេះ​ក្នុ​ង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អំណោយ​ដល់​យោធិន​របួស ​ជំងឺ ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​ឆ្នាំ​២០២៤។​ ឯក​ឧត្តម​ បន្ត​ថា​៖ ជា​ទូទៅ​អ្ន​កជម្ងឺ​ តែង​តែ​ស្វែង​រ​ក​គ្រូ​ពេទ្យ​ដែល​ពូកែ​ព្យាបាល ​ធ្វើ​ឲ្យ​ជម្ងឺ​របស់​គាត់​ឆាប់​ជា​សះ​ស្បើយ ​ឆាប់​បាន​វិល​ត្រឡប់​​ទៅ​លំនៅ​ដ្ឋាន​របស់​ពួក​គាត់​វិញ​។​ ដូច​នេះ​គាត់​មិន​ត្រឹម​តែ​ខិត​ខំ​រក​ប្រាក់​មក​ចំណាយ​លើ​សេវា​ព្យាបាល​​ដោយ​ចិត្ត​រីក​រាយ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ថ្លែង​​អំណរ​គុណ​ដោយ​ក្តី​ស្រលាញ់ ​និង​ជួយ​ផ្សព្វ​ផ្សាយ​ដល់​មហាជន ​ឬ​ក្រុម​គ្រួសារ​គាត់​បាន​ដឹង​ពី​សមត្ថ​ភាព​គ្រូ​ពេទ្យ​ល្អ​ទៀត​ផង​។​ ក្នុង​នាម​ក្រសួង​ការ​ពារ​ជាតិ, ​ឯកឧត្តម ​លី​ កុសល​ បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ពរជ័យ ​ជូន​ចំពោះ​ប​ងប្អូន​យុទ្ធ​ជម្ងឺ ​លោក​វេជ្ជ​បណ្ឌិត​ លោក​គ្រូ ​អ្ន​កគ្រូ​ពេទ្យ ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ ​និង​យោធិន​ទាំង​អស់​ក្នុង​មន្ទីរពេទ្យ ​សូម​មាន​សុខ​ភាព​ល្អ​ និង​ទទួល​បាន​ជ័យ​ជម្នះ​គ្រប់​ភារកិច្ច​។​

       ឯកឧត្តម​ បាន​គូស​បញ្ជាក់ថា​៖ ​កង​ទ័ព​គឺ​ជា​កម្លាំង​ស្នួល​ចាំ​បាច់​បំផុត​ ក្នុង​ខឿន​ការ​ពារ​ប្រទេស​ជាតិ​ មាតុ​ភូមិ ​និង​បូរណភា​ព​​ទឹ​កដី​ មិន​អាច​ខ្វះ​បាន។​ ​កន្លង​មក​ប្រទេស​កម្ពុជា​យើង​បាន​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៦០​ រហូត​ដ​ល់ទស​វត្សរ៍ទី​៧០ ​ស្ថិត​ក្នុង​របប​ លន់ ​នល់​ មិន​យូរ​ប៉ុន្មាន​ក្នុង​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩ ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ​ពត​ ក៏​ចូល​មក​ដល់​ធ្វើ​អោយ​កម្ពុជា​ត្រូវ​បែក​បាក់​ខ្ទេច​ខ្ទី​ ទាំង​រចនា​សម្ព័ន្ធ​ចាត់​តាំង​ ទាំង​ជីវិត​រស់នៅ​របស់​ប្រជាជ​ន​ស្លូត​ត្រង់​ ត្រូវ​បាន​សម្លាប់​ចោល​រាប់​លាន​នាក់​ដោយ​ឥត​ធម៌​មេត្តា​។​ ក្រោយ​ថ្ងៃ​៧ ​មករា​ ឆ្នាំ​១៩៧៩ ​ទឹ​ក​ដី​កម្ពុជា​មួយ​ភាគ​ធំ​ត្រូវ​បាន​រំដោះ​ក៏​ពិត​មែន​ ប៉ុន្តែ​សង្គ្រាម​ផ្ទៃ​ក្នុង​នៅ​តែ​បន្ត​ជា​មួយ​ភាគី​ខ្មែរ​ក្រហម ​រហូត​ដល់​ឆ្នាំ​១៩៩៨ ​ទើប​យើងទ​ទួល​បាន​សន្តិភាព​ទាំង​ស្រុង​។​ សន្តិភាព​ដែល​ទទួល​បាន​មក​នេះ​ គឺ​កើត​ចេ​ញ​ពី​កម្លាំង​មហា​សាមគ្គីភាព​ ការ​បង្រួប​បង្រួម​ជាតិ​តែ​មួយ ​ក្រោម​គោល​នយោបាយ​​ឈ្នះ​ឈ្នះ​ របស់​អគ្គ​មគ្គុ​ទ្ទេស​ដ៏​ឆ្នើម​បំផុត​នៃ​យើង​គឺ​ សម្តេច​តេជោ ​ហ៊ុន ​សែន​ រួ​ម​ជា​មួយ​ និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ​ឈ្នះ ​ដែល​នាំ​មក​នូវ​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​បង​ប្អូន​យុទ្ធ​មិត្ត​ទាំង​អស់​ បាន​បូជា​ទាំង​កម្លាំង​កាយ​ចិត្ត​ សាច់​ស្រស់​ឈាម​ស្រស់​ ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ជាតិ​ មាតុភូមិ​ដ៏​បវរ​រុង​រឿង​របស់​យើង​ទាំង​អស់​គ្នា​។​ កិច្ច​ការពារ​ថែ​រក្សា​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​កំពុង​ដំណើរ​ការ​ណ៍យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​មុខ​ដោយ​រលូន​ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​ថាមពល ​និង​ភាព​វៃ​ឆ្លាត​របស់​ សម្តេច​ធិបតី ​ហ៊ុន ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

       យោង​តាម​របាយ​ការណ៍​របស់​ ឧត្តម​សេនីយ៍​ឯក​ លី​ សុវណ្ណ​ នាយក​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖​ ទាំង​ថ្នា​ក់ដឹក​នាំ​ ក៏​ដូច​ជា​បុគ្គលិក​មន្ទីរពេទ្យ​ បាន​យក​អស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ខិត​ខំ​បំពេញ​ភារ​កិច្ច​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ និង​មាន​ជំនាញ​វិជ្ជា​ជីវៈ​ខ្ពស់​ ក្នុង​ការ​ពិនិត្យ​ព្យាបាល​ និង​ថែ​ទាំ​អ្នក​ជម្ងឺ​។​ មិន​តែ​ប៉ុណ្ណោះ​បាន​បន្ត​ធ្វើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ សំណង់ ​អាគារ​ ថ្មី​មួយ​ចំនួន​ថែម​ទៀត ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​ នៃ​បរិមាណ​អ្នក​ជម្ងឺ​ ដែល​ចេះ​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។​ ទន្ទឹម​នឹង​នេះ​ក្រសួង​ការពារ​ជាតិ ​ក៏​បាន​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំនើបៗ​បន្ថែម​មួយ​ចំនួន ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ជា​មិត្ត​ផង​ និង​ទិញ​បំពាក់​ដោយ​ផ្ទាល់​ផ​ង ដើម្បី​បង្កើន​និង​ពង្រឹង​កម្រិត​សមត្ថភាព​បច្ចេក​ទេស​​ព្យាបាល​ជម្ងឺ​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់។​

       ក្នុង​ខណៈ​នោះ ​ឯកឧត្តម​ លី​ កុសល​ បាន​ផ្តាំ​ផ្ញើ​ដល់​លោក​គ្រូ​ អ្ន​កគ្រូ​ពេទ្យ​ ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ និង​បុគ្គលិក​បម្រើ​ការ​ទាំង​អស់​ ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ​ត្រូវ​ខិត​ខំ​គោរព​រក្សា​ឲ្យ​បាន​ល្អ​នូវ​ក្រម​សីលធម៌ ​វិជ្ជាជីវៈ ​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រូ​ពេទ្យ។​ ត្រូវ​មាន​អាកប្បកិរិយា ​អត្តចរិក​ កាយ​វិការ​ទន់​ភ្លន់ ​សំដី​សុភាព​រាបសា ​សីលធម៌​ល្អ​ ក្នុង​ការ​ទំនាក់​ទំន​ងផ្ទាល់​ជា​មួយ​អ្ន​កជម្ងឺ ​ក៏​ដូច​ជា​មហាជន​ ប្រជាជន​ផង​ដែរ​។ ជា​មួយ​គ្នា​នេះ​ ឯកឧត្តម​ លី​ កុសល​ បាន​ពាំនាំ​មក​នូវ​អំណោយ​របស់​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ មាន​ថវិកា​​៣​លាន​រៀល​ ជូន​មន្ទី​រពេទ្យ​ព្រះ​កេតុមាលា ​និង​អំណោយ​ជូន​យោធិន​ជម្ងឺ​ចំនួន ​៣០៧​នាក់​ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​មាន​ មី​ ត្រីខ​ ស្ករស ​ទឹក​ដោះគោ​ និង​ថវិកា​៣​ម៉ឺន​រៀល​ផង​ដែរ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ